Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចកំពុងតាមប្រមាញ់ជនសង្ស័យ១០នាក់ វាយសម្លាប់ជនរងគ្រោះនៅស្រុកសំពៅលូន

បានផុស

នៅ

ខេត្តបាត់ដំបង៖ សមត្ថកិច្ច ស្រុកសំពៅលូន នៅមិនទាន់ចាប់ខ្លួនមុខសញ្ញាជនសង្ស័យជិះម៉ូតូ ប្រមាណជាង ១០ គ្រឿង បានឡើយ ក្រោយពួកគេធ្វើសកម្មភាពកាប់ និងវាយទៅលើជនរងគ្រោះម្នាក់បណ្តាលឲ្យស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

 ករណីមនុស្សឃាតនេះ បានកើតឡើងនៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២ វេលាម៉ោង ១១ និង ៣០ នាទី  នៅលើដងផ្លូវ ស្ថិតក្នុងក្រុមទី៤ ភូមិតាស្តា ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូប្រហែលជាង ១០ គ្រឿង ។

នៅក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានអះអាងថា ជនសង្ស័យបានធ្វើការស្ទាក់កាប់ទៅលើជនរងគ្រោះ ឈ្មោះ ឡាញ់ ស៊ីណាត ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិចក្រី ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានបាត់បងជីវិតក្រោយពេលបញ្ជូនជនរងគ្រោះដល់មន្ទីពេទ្យ។

បើតាមសមត្ថកិច្ច ក្រោយធ្វើសកម្មភាពក្រុមជនបង្ក និងបក្ខពួកដែលមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់អស់ ហើយរហូតមកទល់និងពេលនេះ សមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនមុខសញ្ញាណាម្នាក់បានឡើយ ដោយកំពុងធ្វើការស្រាវជ្រាវបន្តទៀត ចំណែកមូលហេតុនៃអំពើមនុស្សឃាតនេះ ក៏មិនទាន់មានប្រភពណាមួយបកស្រាយចេញនៅឡើយទេ៕

អត្ថបទ ៖ សោ និយមរ័ត្ន   

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៥ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៧ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម