Connect with us

ព័ត៌មានជាតិ

គ.ជ.ប អនុញ្ញាតប្រើ​ប្រឡង់ដៃសន្តិសុខ ​សម្រាប់សម្គាល់ភ្នាក់ងារ​សន្តិសុខ​ នៅការិយាល័យបោះឆ្នោត

បានផុស

នៅ

​​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​​​អនុញ្ញាតឲ្យប្រើប្រាស់ប្រឡង់ដៃសន្តិសុខ សម្រាប់សម្គាល់​ភ្នាក់ងារសន្តិសុខបោះឆ្នោត ដែលមានភារកិច្ច ការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាមការិយាល័យបោះឆ្នោត និងការិយាល័យរាប់​សន្លឹកឆ្នោត ទូទាំង ២៥ រាជធានីខេត្ត​ ហើយប្រឡង់ដៃសន្តិសុខនេះ អាចប្រើប្រាស់​ចាប់ពីថ្ងៃទី០៥ ខែមិថុនា ​​រហូតដល់ចប់ភារកិច្ច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីសម្រេច​ចុះហត្ថលេខាដោយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការ​ជាតិរៀបចំការ​បោះឆ្នោត (គ.ជ.ប)​ កាលពីថ្ងៃទី០៣ ខែកុម្ភៈនេះ​បាន​ឱ្យដឹងថា ប្រឡង់ដៃសន្តិសុខ​ត្រូវបានផលិតពីក្រណាត់តេតារ៉ុង ពណ៌ទឹកប៊ិក ហើយមានដេរលិនជាយដោយ​អំបោះពណ៌ទឹកប៊ិក និងមាន​​បណ្តោយប្រវែង​ ៥០ សង់ទីម៉ែត្រ និងទទឹងប្រវែង ​១២ សង់ទីម៉ែត្រ​ មាន​រូបសញ្ញារបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មាន​រាង​រង្វង់មូល ដែល​​​​នៅ​​​ចំពី​ក្រោម​រូបសញ្ញាមានអក្សរ គ.ជ.ប ពណ៌ស និងមានអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត” និង​ឆ្នាំ២០២២” ពណ៌ស ស្ថិតនៅកណ្តាលផ្ទៃ នៃប្រឡង់ដៃ។

ប្រឡង់ដៃសន្តិសុខនីមួយៗ ត្រូវបានដេរភ្ជាប់ចុងម្ខាងទៅនឹងចុងម្ខាងទៀត មានសណ្ឋានជារាង បំពង់កាត់។​

បើតាម គ.ជ.ប​ បានបញ្ជាក់ថា ភ្នាក់​​ងារ​​​សន្តិ​សុខ​​បោះ​ឆ្នោត ដែល​មាន​ភារ​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់នៅតាម​ការិយាល័យបោះឆ្នោត និង​ការិយាល័យ​រាប់​សន្លឹកឆ្នោត ចាំ​បាច់​ត្រូវ​ពាក់ប្រឡង់ដៃសន្តិសុខ នៅដើមដៃខាង​ឆ្វេងរបស់ខ្លួន ដោយត្រូវបង្ហាញឱ្យឃើញច្បាស់នូវរូបសញ្ញា “គ.ជ.ប” និងអក្សរ “ភ្នាក់ងារសន្តិសុខបោះឆ្នោត ឆ្នាំ២០២២​។​

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ៕

អត្ថបទ៖ កោះកែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ៨ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម