Connect with us

ព័ត៌មានជាតិ

រកឃើញសំបុកសត្វត្រដក់តូច ១៦ សំបុកក្នុងដែនជម្រកសត្វព្រៃកែវសីមា

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា ក្រុមការងារស្រាវជ្រាវសត្វព្រៃបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគិរី។

តាមរយៈទំព័រហ្វេប៊ុក លោក នេត្រ ភក្ត្រា បានបន្តថា សម្រាប់កិច្ចការអភិរក្សក្នុងដែលជម្រកសត្វព្រៃកែវសីមា មន្ទីរបរិស្ថាន សហការជាមួយក្រុមការងារស្រាវជ្រាវសត្វព្រៃនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានធ្វើការសិក្សាស្វែងរកសំបុកពងកូនរបស់ប្រភេទសត្វកម្រក្នុងរដូវបន្តពូជ និងបានបង្កើតកម្មវិធីការពារសំបុកសត្វ ដើម្បីការពារនិងអភិរក្សប្រភេទនេះឱ្យនៅគង់វង្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តទៀតថា នៅឆ្នាំ២០២១ និងឆ្នាំ២០២២នេះ ក្រុមការងារបានរកឃើញសំបុកសត្វត្រដក់តូចចំនួន១៦សំបុក និងញាស់បានកូនចំនួន១៩ក្បាល។

លោកបានបន្ថែមទៀតថា សកម្មភាពការពារសំបុកពងកូននេះ ជាលទ្ធផលនៃកិច្ចសហការពីប្រជាសហគមន៍មូលដ្ឋានក្រោមការគាំទ្រពីគម្រោង CAMPAS និងគម្រោងរេដបូក កែវសីមា ដែលអនុវត្តដោយអង្គការ WCS សហការជាមួយមន្ទីរ និង នាយកដ្ឋានជីវៈចម្រុះក្រសួងបរិស្ថាន។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមថែរក្សា ការពារព្រៃឈើ និងសត្វព្រៃកម្រជិតផុតពូជ ដោយការមិនបរិភោគសាច់សត្វព្រៃ មិនបរបាញ់ មិនដាក់អន្ទាក់ និងមិនដាក់ថ្នាំបំពុល។

លោកបានរំលឹកថាសត្វត្រដក់តូច ជាភាសាអង់គ្លេសហៅថា Lesser Adjutant ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ សហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ជាប្រភេទ«ងាយរងគ្រោះ»នៅលើពិភពលោក ដោយសារការបរបាញ់ និងការបាត់បង់ទីជម្រក។ បច្ចុប្បន្ន សត្វស្លាបប្រភេទនេះ កំពុងមានវត្តមាននៅតាមតំបន់ការពារធម្មជាតិជាច្រើន  រួមទាំងដែនជម្រកសត្វព្រៃកែវសីមាផងដែរ។ រដូវពងកូនរបស់វាចាប់ផ្តើមពីពាក់កណ្តាលខែកញ្ញារហូតដល់ពាក់កណ្តាលខែកុម្ភៈ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ២៣ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

Sokha Hotels

ព័ត៌មានពេញនិយម