Connect with us

ព័ត៌មានអន្ដរជាតិ

ធ្លាយត្រីងាប់ជាង ១០ម៉ឺនក្បាលពីនាវាអូសចៃរ៉ា អណ្តែតពេញមហាសមុទ្រអាត្លង់ទិក 

បានផុស

នៅ

ការស៊ើបអង្កេតមួយត្រូវបានបញ្ជា បន្ទាប់ពីនាវាអូសចៃរ៉ាធំលំដាប់ទីពីររបស់ពិភពលោក បានទម្លាក់ត្រីងាប់ជាង១០០,០០០ក្បាល ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ដែលជាហេតុបង្កឲ្យមានការអះអាងថា ត្រីទាំងនោះ ត្រូវបានបញ្ចេញចោលដោយចេតនា។

Super trawler spills 100,000 dead fish off French coast - PakkiKhabar

យោងតាមក្រុមឧស្សាហកម្មនេសាទ PFA ដែលតំណាងឲ្យម្ចាស់នាវា បានឲ្យដឹងថា ការធ្លាយចេញពីនាវា FV Margiris នៅឯឆ្នេរសមុទ្របារាំងគឺបណ្តាលមកពីការរហែកសំណាញ់។

The NGO Sea Shepherd discovers thousands of dead fish, more than 100,000 untargeted dead blue whiting, in the Atlantic Ocean off the French coast

វីដេអូ​នៃ​ត្រី​ងាប់​ក្នុងសមុទ្រដែលមើលទៅដូចជាកម្រាលព្រំយក្ស នៅ​ឈូង​សមុទ្រ Biscay ត្រូវ​បាន​ថតជាប់​ដោយ​ក្រុម​យុទ្ធនាការ​បរិស្ថាន Sea Shepherd France។

This image has an empty alt attribute; its file name is 5378.jpg

រដ្ឋមន្ត្រីដែនសមុទ្របារាំងលោកស្រី Annick Girardin បានពណ៌នារូបភាពទាំងនេះថា “គួរឲ្យតក់ស្លុត” ហើយនិយាយថា លោកស្រីបានស្នើសុំឲ្យអាជ្ញាធរឃ្លាំមើលការនេសាទជាតិរបស់ប្រទេសនេះ បើកការស៊ើបអង្កេត។

This image has an empty alt attribute; its file name is skynews-fish-france-trawler_5663104.jpg

គួរបញ្ជាក់ថា ត្រី​នេះ​មាន​ពណ៌​ខៀវលាយ ស ជា​ពូជរបស់​ត្រី Cod ដែល​គេយកទៅផលិតជាប្រេង​ត្រី និង​អាហារ៕

សូមទស្សនាវីដេអូ៖ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ ត្រី Piranha ខាំស៊ីមនុស្សសុសសាច់ មានអ្នកស្លាប់ជាបន្តបន្ទាប់នៅ ប៉ារ៉ាហ្គាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម