ព័ត៌មានអន្ដរជាតិ
២ថ្ងៃ បាក់ផ្ទាំងទឹកកក ៣លើក សម្លាប់មនុស្ស ៨នាក់ នៅអូទ្រីស
មនុស្សម្នាក់បានស្លាប់ និងបួននាក់ផ្សេងទៀតរងរបួស ដោយសារបាក់ផ្ទាំងទឹកកកនៅភាគខាងលិចប្រទេសអូទ្រីសកាលពីថ្ងៃសៅរ៍ទី៥ខែកុម្ភៈ ពោលគឺមួយថ្ងៃបន្ទាប់ពីហេតុការណ៍ស្រដៀងគ្នានេះ២លើកផ្សេងទៀត បានសម្លាប់អ្នកជិះស្គីចំនួន៧នាក់។
ទូរទស្សន៍អូទ្រីស ORF បាននិយាយថា អ្នកដែលស្លាប់នៅក្នុងហេតុការណ៍បាក់ផ្ទាំងទឹកកកកាលពីថ្ងៃសៅរ៍នៅទីក្រុង Schmirn ក្នុងរដ្ឋ Tyrol គឺជាបុរសវ័យ៥៨ឆ្នាំ។
នៅក្នុងរដ្ឋដដែលនេះ មគ្គុទ្ទេសក៍ជិះស្គីភ្នំជនជាតិអូទ្រីសអាយុ៤២ឆ្នាំ និងអ្នកជិះស្គីជនជាតិស៊ុយអែតចំនួន៤នាក់ ដែលសុទ្ធតែជាបុរសស្ថិតក្នុងវ័យ៤០ឆ្នាំ បានស្លាប់កាលពីថ្ងៃសុក្រទី៤ខែកុម្ភៈ នៅពេលផ្ទាំងទឹកកកបាក់ កប់ពួកគេទាំងស្រុងនៅជិតទីក្រុង Spiss ជាប់ព្រំដែនជាមួយប្រទេសស្វីស។
ចំណែក អ្នកជិះស្គីអូទ្រីសពីរនាក់ បានស្លាប់នៅក្នុងឧប្បត្តិហេតុមួយទៀត។
សេវាសង្គ្រោះបន្ទាន់បានរកឃើញសាកសពអ្នកជិះស្គីជនជាតិអូទ្រីសពីរនាក់ ដែលម្នាក់ជាស្ត្រីអាយុ៦១ឆ្នាំ និងម្នាក់ទៀតជាបុរសអាយុ៦០ឆ្នាំ នៅម៉ោង ០០:៤០ រំលងអាធ្រាត្រថ្ងៃសុក្រ ឈានចូលថ្ងៃសៅរ៍៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ បាក់ផ្ទាំងទឹកកកចូលទន្លេធ្វើឲ្យធ្លាយទំនប់ទឹក បង្កទៅជាគ្រោះមហន្តរាយធំធេងនៅ ឥណ្ឌា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ