កីឡា
ក្រុមបាល់ទាត់នារី វៀតណាម បង្កើតប្រវត្តិសាស្រ្ត ឡើងទៅលេង World Cup ជាលើកដំបូង
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមផ្នែកនារី នឹងចូលរួមព្រឹត្តិការណ៍ FIFA Women’s World Cup ជាលើកដំបូងនៅឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះចិនតៃប៉ិដោយលទ្ធផល ១-១ ក្នុងវគ្គ play-off នៃពានរង្វាន់ AFC Women’s Asian Cup ឆ្នាំ២០២២នៅប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យទី៦ខែកុម្ភៈ ម្សិលមិញនេះ។
សំឡេងកញ្ចែចុងក្រោយរបស់អាជ្ញាកណ្តាល បានកត់សម្គាល់ពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់កីឡាបាល់ទាត់នារីវៀតណាម ក្នុងការឡើងទៅលេងពានរង្វា់ពិភពលោកផ្នែកនារីដែលរៀបចំធ្វើជាម្ចាស់ផ្ទះដោយប្រទេសអូស្ត្រាលី និងនូវែលសេឡង់ក្នុងខែកក្កដា ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ AFC Women’s Asian Cup ឆ្នាំ ២០២២ ត្រូវបានរៀបចំឡើងដោយប្រទេសឥណ្ឌាចាប់ពីថ្ងៃទី ២០ ខែមករា ដល់ថ្ងៃទី ៦ ខែកុម្ភៈ។ ក្រុមបាល់ទាត់នារីចិន បានវាយបកយកឈ្នះកូរ៉េខាងត្បូងក្នុងលទ្ធផល ៣-២ នៅវគ្គផ្តាច់ព្រ័ត្រកាលពីម្សិល។
ក្រុមបាល់ទាត់ចិន ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ក៏នឹងចូលរួមប្រកួត World Cup ឆ្នាំក្រោយផងដែរ បន្ទាប់ពីបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ថ្វីត្បិតតែត្រូវបានកាត់ចេញក្នុងវគ្គ 1/4 ក៏ដោយ ប៉ុន្តែក្រុមអូស្ត្រាលី បានជាប់ដោយស្វ័យប្រវត្តិសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកក្នុងនាមជាម្ចាស់ផ្ទះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ