ព័ត៌មានអន្ដរជាតិ
ទីក្រុងអូតាវ៉ា ប្រកាសអាសន្ន (មានវីដេអូ)
អភិបាលក្រុងអូតាវ៉ារបស់ប្រទេសកាណាដា បានប្រកាសដាក់ច្បាប់ក្នុងគ្រាអាសន្ន ជាការឆ្លើយតបទៅនឹងបាតុកម្មរបស់អ្នកបើកបរ រយៈពេលជាងមួយសប្តាហ៍ ប្រឆាំងនឹងការរឹតបន្តឹង កូវីដ។
លោក Jim Watson និយាយថា ទីក្រុងនេះលែងគ្រប់គ្រងបានហើយ ដោយក្រុមបាតុករមានចំនួនច្រើនជាងប៉ូលិស។ ការតវ៉ា បានបង្កការគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខរបស់ប្រជាពលរដ្ឋ។
ក្រុមអ្នកដឹកជញ្ជូនបានធ្វើឲ្យកណ្តាលទីក្រុង អូតាវ៉ា ត្រូវជាប់គាំង ដោយសារតែក្បួនរថយន្ត និងតង់បិទផ្លូវ។
“ក្បួនដង្ហែសេរីភាព” បានចាប់ផ្តើមជាចលនាមួយប្រឆាំងនឹងការទាមទាររបស់រដ្ឋាភិបាល ដែលតម្រូវឲ្យអ្នកដឹកទំនិញត្រូវចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩។
ថ្លែងទៅកាន់ស្ថានីយ៍វិទ្យុកាណាដា CFRA លោក Watson បាននិយាយថា ក្រុមបាតុករកំពុងមានឥរិយាបទកាន់តែអាក្រក់ ដោយបន្តបន្លឺស៊ីផ្លេ និងស៊ីរ៉ែន បាញ់កាំជ្រួច និងបង្វែរវាទៅជាពិធីជប់លៀង។
លោកនិយាយថា “ច្បាស់ណាស់ថា យើងមានចំនួនតិចជាង ហើយយើងកំពុងចាញ់ការប្រយុទ្ធនេះ។ រឿងនេះត្រូវតែផ្លាស់ប្តូរ យើងត្រូវយកទីក្រុងរបស់យើងមកវិញ”។
ទោះបីជាយ៉ាងណាក៏ដោយ អភិបាលក្រុងរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីវិធានការដែលគាត់អាចដាក់នោះទេ ប៉ុន្តែប៉ូលិសបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេនឹងបង្កើនការអនុវត្ត រួមទាំងការចាប់ខ្លួនអ្នកដែលព្យាយាមជួយដល់បាតុករផងដែរ។
គួរបញ្ជាក់ថា ច្បាប់ក្នុងគ្រាអាសន្ននេះ នឹងផ្តល់ឲ្យទីក្រុងនូវអំណាចបន្ថែម រួមទាំងលទ្ធភាពទទួលបានឧបករណ៍ដែលត្រូវការដោយបុគ្គលិកជួរមុខ និងសេវាសង្គ្រោះបន្ទាន់ផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ កាណាដា ក្លាយជាប្រទេសទី២ដែលយល់ព្រមឲ្យប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer / BioNTech
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»