Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ រំលឹកអំពីការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោត​ឆ្នាំ ២០០៣ និងជំហរ​របស់ចិនមកលើកម្ពុជា​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បាន​រំលឹកអំ​ពីការជាប់គាំងនយោបាយ ក្រោយការបោះឆ្នោត​​ឆ្នាំ ២០០៣ ដោយសារតែពហិការបស់​បក្សនយោបាយខ្លះ​។ នាពេលនោះ ប្រទេសមួយចំនួន បាន​ប្រកាន់យកឥរិយាបថរង់ចាំមើល តែប្រទេសចិន មិនបាន​​រង់ចាំមើលនោះទេ។

ការរំលឹករបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់​​ជាផ្លូវការ​កំណាត់ផ្លូវជាតិលេខ ៧ ពីចំណុច​​រង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ប្រវែងប្រមាណ ​៩៣.៥៦ គីឡូម៉ែត្រ សាងសង់ក្រោមជំនួយ របស់រដ្ឋាភិបាលចិន ជាង​ ៣៣​លានដុល្លារ នាព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២​នេះ។

សម្តេចតេជោបាន​លើកឡើងថា នៅឆ្នាំ ២០០៤ ពេល​ដែល​​ប្រទេសកម្ពុជា​ ជាប់​គាំងនយោបាយ ប្រទេ​សចិន​មិន​បានរង់ចាំ ការបង្កើត​អារដ្ឋាភិបាល​ថ្មីណាមួយនោះទេ ដែលនេះគឺជាចំណុចសំខាន់ នៅក្នុងទំ​នា​ក់​​ទំនងជាមួយកម្ពុជា​។

សម្តេចតេជោ បានបន្តថា យើងអាចចាំបានហើយថា នៅក្នុងការបោះឆ្នោត ២០០៣ ភាព​ជាប់គាំង​ខាងនយោបាយ ដោយសារការធ្វើ​ពហិកា របស់បណ្ដា​គណបក្សនយោបាយខ្លះ បាន​បង្កើតឲ្យមានការអូសបន្លាយប្រមាណ​ ១ឆ្នាំ ទើបបង្កើតរដ្ឋាភិបាលបាន ពេលនោះគណបក្សប្រជាជនកម្ពុជាមានតែ ៧៣កៅអីប៉ុណ្ណោះ។ ប៉ុន្តែប្រព័ន្ធរដ្ឋធម្មនុញ្ញ របស់យើង​​តម្រូវឲ្យមាន ​២ភាគ ៣ ដែលត្រូវការរហូតដល់ ៨២សំឡេង ទើបអាចបង្កើតរដ្ឋាភិបាលបាន​។

បើតាមសម្តេចតេជោ ហ៊ុន សែន ក្រោយការជាប់គាំងនយោបាយ មានប្រទេសមួយចំនួន​ បាន​ប្រកាន់យកឥរិយាបថរង់ចាំមើល។ ប៉ុន្តែសា​ធារណរដ្ឋប្រជាមានិតចិន មិនរង់ចាំមើលនោះទេ។ ដោយជំហាន​ដំបូងលោកជំទាវឧបនាយករដ្ឋមន្ត្រី ចិន វូយី បាន​មក​បំពេញព្រះទស្សនកិច្ចនៅកម្ពុជា បន្ទាប់មក​សម្ដេច ​​ក៏ត្រូវបានអញ្ជើញ​ពីនាយករដ្ឋមន្ត្រីចិន ដើម្បីទស្សនកិច្ច។​ សម្ដេចតេជោអះអាងថា ដែលចំណុចនេះ​សម្ដេចចងចាំយ៉ាងខ្លាំង គឺ​សម្តេចបាន​​​អំពាវនាវឲ្យចិនជួយកសាងផ្លូវ ក៏ដូចជាស្ពាន​ភ្ជាប់​មកភូមិភាគឥសាន្តប្រទេស ​​​ហេតុដូច្នេះហើយ ទើបធ្វើឲ្យផ្លូវ​នៅភូមិភាគឥសាន្ត​​ជាច្រើន គឺជាជំនួយ​របស់រដ្ឋាភិបាលចិន​៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ២៧ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

សេចក្ដីជូនដំណឹង៣១ នាទីutes មុន

ធនាគារ ព្រីនស៍ មានកិត្តិយសដែលត្រូវបានទទួលស្គាល់ជាគ្រឹះស្ថានហិរញ្ញវត្ថុចូលរួមឆ្នើមរបស់ CGCC ប្រចាំឆ្នាំ2024 “គណនីមានការធានាច្រើនជាងគេ” ពីសាជីវកម្មធានាឥណទានកម្ពុជា (CGCC)

ព័ត៌មានជាតិ៤៨ នាទីutes មុន

បណ្ឌិត ងិន បាណាល់ ផ្តល់ម៉ាស៊ីនបូមទឹក៤គ្រឿង ជួយសង្រ្គោះស្រូវ នៅស្រុកបាភ្នំ ដែលខ្វះទឹកស្រោចស្រព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្ដល់ដីការពារព្រៃ៖ ពលរដ្ឋក្រីក្រពិត ក្នុង១គ្រួសារនឹងបានដី៣ហិកតា បើសិនទៅរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម