ព័ត៌មានជាតិ
សន្និបាតបូកសរុបលទ្ធផលការងារ របស់ក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា បានចាប់ផ្ដើមដំណើរការនាថ្ងៃនេះ
លោក ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ ត្រូវបានលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចាត់ឲ្យដឹកនាំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នាសណ្ឋាគារសុខាភ្នំពេញ (វិថីកែវ ចិន្តា ភូមិ១ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ)។
ថ្លែងក្នុងឱកាសនោះ លោក ឆេង សារឿន បានមានប្រសាសន៍ថា សន្និបាតរយៈពេលមួយថ្ងៃនេះ មានគោលបំណងត្រួតពិនិត្យ វាយតម្លៃ និងបូករសរុបលទ្ធផលការងារ ដែលក្រសួងបានសម្រេចនៅឆ្នាំ ២០២១កន្លងមក ដោយលើកទិសដៅអំពីសមិទ្ធិផលគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីររាជធានីខេត្ត និងការប្រឈម និងវិធានការណ៍ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ សម្រាប់អនុវត្តបន្ត ដើម្បីសម្រេចបានតាមផែនការ និងយុទ្ធសាស្ត្រ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។
អង្គសន្និបាត ក៏បានពិភាក្សាលើបាយការណ៍ បូកសរុបលទ្ធផលការងារកាលពីឆ្នំា ២០២១កន្លងទៅ លើចំណុចគន្លឹះចំនួន ៤ ជាសំខាន់ រួមមាន៖
១-ការពង្រឹងប្រសិទ្ធភាព កិច្ចការទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងផ្សព្វផ្សាយច្បាប់
២-ការពង្រឹងប្រសិទ្ធភាព កិច្ចការរដ្ឋបាល និងហិរញ្ញវត្ថុ
៣-ការពង្រឹងប្រសិទ្ធភាព កិច្ចការអធិការកិច្ច និងទទួលពាក្យបណ្តឹង ដោះស្រាយពាក្យបណ្តឹង
៤-ការអភិវឌ្ឍធនធានមនុស្ស តាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។
សូមបញ្ជាក់ថា បើយោងតាមកម្មវិធី លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាត នារសៀលថ្ងៃចន្ទនេះ ដើម្បីប្រកាសដាក់ចេញទិសដៅភារកិច្ច អនុវត្តបន្តក្នុងឆ្នា ២០២២៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់