Connect with us

កីឡា

Ronaldo ក្លាយជាមនុស្សដំបូងគេ មានអ្នក Follow ៤០០ លាននាក់ លើ Instagram

បានផុស

នៅ

ខ្សែ​ប្រយុទ្ធ​ក្រុម Manchester United និងជាជនជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo បាន​ក្លាយ​ជា​មនុស្ស​ដំបូង​គេ ក្នុង​ពិភពលោក ដោយ​មាន​អ្នក​តាមដាន ៤០០ លាន​នាក់ នៅ​លើ​អ៉ិនស្ដាក្រាម ដែល​ជា​កំណត់ត្រា​មួយ ខ្លាំងមិនធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែ​ក ​ក្នុងនោះដែរ ក៏មានកំពូលកីឡាករបាល់ទាត់ម្នាក់ទៀតគឺ Lionel Messi របស់ PSG មានអ្នកតាមដាន ៣០៦ លាននាក់ និងតារាម៉ូដែលអាមេរិក Kylie Jenner ដែលត្រូវបានតាមដាន​ដោយអ្នកប្រើប្រាស់ Instagram ៣០៨ លាននាក់។

យ៉ាងណាមិញ Ronaldo មាន​ការ​បង្ហោះ​ចំនួន ៣២៤២ ដែល​ជា​មធ្យម ១០លាន “likes” សម្រាប់​រូបភាពនីមួយៗ។ ខណៈលោក Follow គេត្រឹមតែ ៥០០​ អ្នកប្រើប្រាស់តែប៉ុណ្ណោះ។

គួរបញ្ជាក់ថា​ Ronaldo បានលេងឲ្យ Manchester United តាំងពីខែសីហា ឆ្នាំ ២០២១ ដោយបានផ្ទេរពី Juventus ក្នុងកិច្ចសន្យា ១៥ លានអឺរ៉ូ ដែលមានរយៈពេលរហូតដល់ខែមិថុនា ឆ្នាំ ២០២៣ ។ ក្នុងយុទ្ធនាការបច្ចុប្បន្ននៃក្របខ័ណ្ឌ English Premier League Ronaldo បានលេង ១៨ ប្រកួត និងស៊ុតបញ្ចូលទីបាន ៨ គ្រាប់។ គាត់ក៏បានស៊ុតបញ្ចូលទីបាន ៦ គ្រាប់ ក្នុងការប្រកួតវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ចំនួន៥ ដង ដែលធ្វើឲ្យលោក កាន់តែមានអ្នកតាមដានកាន់តែច្រើន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖កំពូលកីឡាករបាល់ទាត់ទាំង ១០ ល្បីថាសង្ហា និងលេងបានល្អបំផុត ក្នុង Premier League

ចុចអាន៖ប្រមូលផ្ដុំរថយន្តសេរ៊ីទំនើបៗ របស់កីឡាករបាល់ទាត់ Cristiano Ronaldo

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

លោក ត្រាំ ផ្អាកការ​ហៅ​ទូរសព្ទ​ជាមួយ​មេ​ដឹក​នាំ​ប៉ាណាម៉ា ខណៈ​ភាព​តាន​តឹង​ព្រែកជីក​កាន់​តែ​ខ្លាំង

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

អាមេរិក អនុម័ត​ការ​លក់​សព្វាវុធ​តម្លៃ​ជាង ៧​ពាន់​លាន​ដុល្លារ​ឲ្យ​អ៊ីស្រាអែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

លោក ត្រាំ ថា​នឹង​អាច​ជួប​ជាមួយលោក ហ្សេលេនស្គី នៅ​សប្ដាហ៍​ក្រោយ​ក្នុង​ក្រុង​វ៉ាស៊ីនតោន

សន្តិសុខសង្គម៨ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

Sokha Hotels

ព័ត៌មានពេញនិយម