ព័ត៌មានអន្ដរជាតិ
ពលករចំណាកស្រុកនៅ វៀតណាម សម្រុកទៅធ្វើតេស្តរកកូវីដ ក្រោយចប់ចូលឆ្នាំ
មនុស្សជាច្រើននៅក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេសវៀតណាមបានទៅគ្លីនីក និងមន្ទីរពេទ្យដើម្បីធ្វើតេស្តរកវីរុសកូវីដ ១៩ តាមតម្រូវការរបស់ប្រធានក្រុមហ៊ុនរបស់ពួកគេ បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីពេញមួយសប្តាហ៍ ។
បើតាមការសង្កេតរបស់អ្នកយកព័ត៌មានកាសែត Tuoi Tre បានឲ្យដឹងថា អ្នកធ្វើតេស្តទាំងនោះបានតម្រង់ជួរនៅគ្លីនិក Song Khoe និង Thien Nhan ក៏ដូចជាមន្ទីរពេទ្យ Minh Thien នៅទីក្រុង Tam Ky ខេត្ត Quang Nam កាលពីថ្ងៃអាទិត្យ ។
ប្រជាជនដែលភាគច្រើនជាពលករចំណាកស្រុកចង់ធ្វើតេស្តរកមេរោគកូវីដ ១៩ ឲ្យបានឆាប់រហ័ស ដើម្បីបំពេញតាមតម្រូវការនៃកន្លែងធ្វើការរបស់ពួកគេ ដូចជា អ្នកធ្វើការរោងចក្រ និងសួនឧស្សាហកម្ម ឬទីតាំងផ្សេងៗទៀតនៅក្នុងតំបន់ ។
ទន្ទឺមនោះ មូលហេតុដែលជំរុញឲ្យប្រជាជនធ្វើតេស្តរកកូវីដដើម្បីសុវត្ថិភាពសុខភាពរបស់ពួកគេ គឺដោយសារតែកំណត់ត្រាឆ្លងកូវីដប្រចាំថ្ងៃរបស់ខេត្តមានរាប់រយករណី ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ចាប់ពីថ្ងៃទី ២៩ ខែមករា រហូតដល់ថ្ងៃអាទិត្យ ។
បើយោងតាមគណៈកម្មាធិការខេត្តសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ ១៩ បានឲ្យដឹងថា ខេត្ត Quang Nam បានរាយការណ៍ពីករណីឆ្លងកូវីដច្រើនជាង ១១,៤៤០ ករណី ចាប់ពីថ្ងៃទី ១ ខែមករា រួមជាមួយការឆ្លងក្នុងសហគមន៍ចំនួន ៨,៩៥៨ ករណី ។
ចំណែកគណៈកម្មាធិការចាក់វ៉ាក់សាំងជាតិបានឲ្យដឹងដែរថា ប្រជាជនក្នុងខេត្តចំនួន ១.១៧ លាននាក់ក្នុងចំណោម ១.៨៤ លាននាក់ បានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់មួយដូស ខណៈពេលដែលលើសពី ១.១៣ លាននាក់បានចាក់ពេញ ២ ដូស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Tuoi Tre
ចុចអាន ៖ វៀតណាម សាងសង់ប្រាសាទអង្គរវត្តចម្លងនៅទីក្រុងដាណាង (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា