ជីវិតកម្សាន្ដ
ទេព រិន្ទដារ៉ូ រម្លឹកអនុស្សាវរីយ៍គ្រាមួយថា «ជីវិតពោរពេញដោយក្តីសុខបំផុត»
តារាសម្តែងប្រុសជើងចាស់ល្បីឈ្មោះលោក ទេព រិន្ទដារ៉ូ រហូតមកទល់បច្ចុប្បន្ននេះ គឺលោកបានប្រឡូកក្នុងវិស័យសិល្បៈមានរយ:ពេលប្រមាណជាង៣០ឆ្នាំហើយ ខណ:ដែលការគាំទ្រនិងមានប្រជាប្រិយភាពនៅតែរក្សាបានខ្ពស់ដូចដើមលើវិស័យភាពយន្តខ្មែរ។
ដោយសារតែហេតុផលនេះហើយទើបលោក ទេព រិន្ទដារ៉ូ តែងបង្ហាញពីការដឹងគុណចំពោះមហាជនដែលបានគាំទ្រលោកតាំងពីដើមរៀងមក។ តួយ៉ាងកាលពីកន្លងទៅនោះតារាសម្តែងលោក ទេព រិន្ទដារ៉ា ក៏បានបញ្ចេញសារអរគុណដល់អ្នកគាំទ្រផងដែរ។
ដោយឡែករឿងដែលធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងទៀតនោះ គឺលោក ទេព រិន្ទដារ៉ូ ថ្មីៗនេះបានទម្លាយរូបភាពជាច្រើនសន្លឹកអំឡុងឆ្នាំ១៩៩៩ ជាមួយការរម្លឹកនូវអនុស្សាវរីយ៍ដ៏ល្អៗ។ ពិសេសលោកក៏បានពោលពាក្យថា ក្នុងដំណាក់កាលនោះជីវិតពោរពេញដោយក្តីសុខខ្លាំងបំផុត។
លោក ពេទ រិន្ទដារ៉ូ បានរៀបរាប់ដូច្នេះថា រកបានរូបថតមួយចំនួនក្នុងកំឡុងឆ្នាំ១៩៩៩ នឹកដល់អនុស្សាវរីយ៍គ្រានោះ ជីវិតពោរពេញទៅដោយសេចក្តីសុខកំលាំងខ្លាំងក្លា ចិត្តមុះមុតជោគជ័យការងារ ។ ជាមួយគ្នានោះក៏មានអ្នកគាំទ្រនៅតែពោលសរសើរចំពោះប្រជាប្រិយភាពរបស់លោក ទេព រិន្ទដារ៉ូ ផងដែរ។
សូមបញ្ជាក់ដែរថា លោក ទេព រិន្ទដារ៉ូ គឺជាតារាជើងចាស់មួយរូបដែលចូលប្រឡូកក្នុងវិស័យសិល្បៈផ្នែកសម្តែងអស់រយៈពេល៣ទសវត្សរ៍ជាងមកម្ល៉េះ និងមានប្រជាប្រិយភាពមិនរីងស្ងួតមកដល់សព្វថ្ងៃ ។ លោកក៏តែងទទួលបានការគាំទ្រនិងសរសើរខ្លាំងចំពោះសមត្ថភាពនិងភាពរុះរាយរាក់ទាក់អ្នកនៅជុំវិញខ្លួន៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ