កីឡា
៣រឿងសំខាន់ៗដែលត្រូវទស្សនា ONE: BAD BLOOD
ONE: BAD BLOOD នឹងនាំមកនូវការប្រកួតដ៏ក្ដៅគគុកនៅកីឡដ្ឋាន Singapore Indoor Stadium ឯប្រទេសសិង្ហបុរីនាថ្ងៃសុក្រទី ១១ ខែ កុម្ភៈ នេះ។
អមដោយគូប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក World Title ព្រឹត្តិការណ៍ប្រកួតទាំងមូលនឹងផ្ដល់ភាពរីករាយតាំងពីដើមរហូតដល់ចប់ការប្រកួតមិនខាន។ ខាងក្រោមនេះជា ៣ រឿងធំៗ ដែលត្រូវតាមដានបំផុតពីប្រទេសសិង្ហបុរី។
#1 គូប្រកួតដណ្ដើមខ្សែក្រវាត់ដ៏ក្ដៅគគុកទម្ងន់ Bantamweight
កម្ដៅកាន់តែកើនឡើងខ្លាំងរវាង Bibiano “The Flash” Fernandes និង John “Hands of Stone” Lineker មុនពេលឡើងដណ្ដើមខ្សែក្រវាត់ ONE Bantamweight World Title។
ម្ចាស់ខ្សែក្រវាត់ Fernandes ជាកីឡាករគ្រងខ្សែក្រវាត់ World Champion យូរបំផុតក្នុងប្រវត្តិសាស្ត្ររបស់ ONE ។ គេក៏បានបោះពាក្យសម្ដីឌឺដងយ៉ាងច្រើនជាមួយមិត្តរួមជាតិ “Hands of Stone” Lineker។ “The Flash” ត្រូវរៀបចំខ្លួនឲ្យបានល្អបំផុតដើម្បីតតាំងនឹងគូប្រជែងដែលមានកណ្ដាប់ដៃធ្ងន់។
Fernandes តែងតែធ្វើការងារធ្ងន់ និងប្រកបដោយភាពវៃឆ្លាតដើម្បីឆ្ពោះទៅរកជ័យជម្នះ។
បទពិសោធន៍របស់គេធ្វើបានល្អក្នុងនាមការប្រកួតគូឯកកន្លងទៅ ប៉ុន្តែ រូបគេអាចនឹងចាប់ផ្ដើមតតាំងនឹង Lineker តាំងពីទឹកដំបូងម្ល៉េះ។
“Hands of Stone” ជាអ្នកមានកណ្ដាប់ដៃដ៏គ្រោះថ្នាក់ក្នុងគុនចម្រុះ ខណៈដែល Fernandes មានជំនាញជឺជិតស៊ូខ្លាំង។ អ្នកទាំងពីរនឹងធ្វើឲ្យការប្រកួតប្លែកអារម្មណ៍ជាក់ជាមិនខាន។
#2 តើតារាទម្ងន់ Heavyweight រូបណាឈ្នះខ្សែក្រវាត់?
Anatoly “Sladkiy” Malykhin និង Kirill Grishenko ត្រូវជួបគ្នាដើម្បីដណ្ដើមខ្សែក្រវាត់ ONE Interim Heavyweight World Championship បណ្ដោះអាសន្នក្នុងនាមគូឯករង។ Malykhin មិនដែលចាញ់សោះដោយឈ្នះ ១០-0 ត្រូវទប់ទល់នឹង Grishenko ដែលឈ្នះ ៥ ដង និងមិនដែលចាញ់ដូចគ្នា។ គេមានទំនុកចិត្តក្នុងការបញ្ចប់គូប្រជែងបេឡារូសក្នុងរយៈចម្ងាយឆ្ងាយ។
តារារុស្សីមានកម្លាំងដៃខ្លាំងក្នុងការផ្ដួល Amir Aliakbari ឲ្យសន្លប់ទឹកដំបូងនៃការប្រកួតចុងក្រោយ គួបផ្សំនឹងក្បាច់ចំបាប់ដ៏មានសក្ដានុពលទៀតផង។
យ៉ាងណាក្ដី Grishenko មានស្នៀតចំបាប់កម្រិតកំពូលក្នុងការប្រកួតគុនចម្រុះ ជាមួយនឹងក្បាច់ប្រយុទ្ធពីខាងឆ្វេងយ៉ាងល្អ។ គេជឿថា “Sladkiy” មិនអាចមើលស្រាលខ្លួនបានទេ។

រឿងពិតមួយ : អ្នកទាំងពីរមានចំណុចខ្លាំង, និង ការប្រកួតបានគ្រប់ទឹក ដែលសុទ្ធសឹងតែពិបាកម៉ិកទឹកចិត្តនៃក្បាច់ប្រយុទ្ធរៀងៗខ្លួន។
#3 តារាមួយថៃឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ពិភពលោក World Title
តារាមួយថៃកម្រិតកំពូលពីររូបទម្ងន់ flyweight នឹងឡើងប្រកួតគ្នាដណ្ដើមកៅអីទៅដណ្ដើមខ្សែក្រវាត់ ពី Rodtang “The Iron Man” Jitmuangnon បន្ទាប់ពីរម្ចាស់ខ្សែក្រវាត់ជួប Demetrious “Mighty Mouse” Johnson នៅសង្វៀន ONE X។
អតីតម្ចាស់ខ្សែក្រវាត់មួយថៃ ONE Flyweight កីឡាករ Jonathan “The General” Haggerty បាត់បង់ខ្សែក្រវាត់ទៅកាន់ “The Iron Man” និងចាញ់ម្ដងទៀតក្នុងការប្រកួតសងសឹក។ ប៉ុន្តែ ការឈ្នះពីរលើកជាប់គ្នានាំឲ្យរូបគេស្ថិតនៅលំដាប់លេខ២នៃចំណាត់ថ្នាក់របស់ ONE។
ទោះចាញ់ម្ចាស់ខ្សែក្រវាត់រថថាំង ២ លើក គេជឿថាល្អជាងមុន និងអាចផ្ដួលគូប្រកួតឲ្យសន្លប់ទឹកទី១ទៀត។ ចំណែក កីឡាករលំដាប់ទី៤ Mongkolpetch Petchyindee ជាកីឡាករមួយថៃដ៏ចំណានម្នាក់ដែលមានឈ្មោះល្បីនៅសង្វៀនថៃ និងឈ្នះ ៤ ដងនៅសង្វៀន ONE Super Series។
គេនឹងទប់ទល់ជាងមួយ Haggerty តាមរយៈការទាត់ជើងដ៏ខ្លាំង និង ការចាប់អុកដងខ្លួនដើម្បីទទួលកៅអីទៅជួប Rodtang នាថ្ងៃអនាគត៕


-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?