Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង ចាប់ខ្លួនគ្រូរបាំ ដែលយកបទចម្រៀងបរទេស ទៅបង្រៀនសិស្ស (មានវីដេអូ)

បានផុស

នៅ

តាមសេចក្តីរាយការណ៍ អាជ្ញាធរកូរ៉េខាងជើង បានចាប់ខ្លួនគ្រូបង្រៀនរាំម្នាក់ និងសិស្សជាច្រើ​ននាក់ ពីបទប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីបង្រៀនក្បាច់រាំ “មូលធននិយម”។

The law was passed by North Korea's ruling communist party to curb the influence of foreign culture
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រូបង្ហាត់រាំនៅទីក្រុង Pyongsong ភាគពាយ័ព្យបានប្រើ Flash ដែលមានផ្ទុកបទចម្រៀងបរទេស និងវីដេអូរាំដើម្បីបង្រៀនដល់ក្មេងជំទង់។

អាជ្ញាធរបានរឹបអូស Flash និង​ចាប់​ខ្លួន​គ្រូបង្រៀនរូបនេះ។

This image has an empty alt attribute; its file name is ktc-opengraph-solutions-mobile-lifestyle-how-to-use-a-usb-flash-drive-on-windows-pc-1024x535.jpg

ប្រទេសអាស៊ីដ៏សម្ងាត់មួយនេះ បានអនុម័តច្បាប់លុបបំបាត់គំនិត និងវប្បធម៌ប្រតិកម្មនៅចុងឆ្នាំ២០២០ ដើម្បីបង្ក្រាបការចែកចាយ និងការមើលប្រព័ន្ធផ្សព្វផ្សាយបរទេស ជាពិសេសពីប្រទេសមូលធននិយមដូចជាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងជាដើម។

ជនជាតិកូរ៉េខាងជើងម្នាក់ បានប្រាប់វិទ្យុអាស៊ីសេរីប្រចាំនៅកូរ៉េថា “ក្រុមអធិការកិច្ចប្រឆាំងសង្គមនិយម បានចាប់គ្រូរបាំអាយុ៣០ឆ្នាំម្នាក់ ដែលកំពុងបង្រៀនរាំឌីស្កូបែបបរទេស ដល់សិស្សជំទង់នៅតំបន់ Yangji-dong នៃទីក្រុង Pyongsong”។

Moves from capitalist countries like South Korea are prohibited for North Koreans

ស្ត្រីរូបនោះ មានបរិញ្ញាបត្រផ្នែកក្បាច់រាំ នៅសាកលវិទ្យាល័យសិល្បៈ Pyongsong ហើយនាងត្រូវបានចាត់តាំងឲ្យទៅបង្រៀនសិស្សនៅវិទ្យាល័យ Okchon ក្នុងទីក្រុង Pyongsong។

នាងត្រូវបានគេរាយការណ៍ថា កំពុងបើកសាលារបាំឯកជន ដើម្បីបំពេញបន្ថែមលើប្រាក់ខែដ៏តិចតួចរបស់នាង។

This image has an empty alt attribute; its file name is NINTCHDBPICT000709896753.jpg

គួរបញ្ជាក់ថា ច្បាប់នេះ បានកំណត់ដាក់ទោសប្រហារជីវិតចំពោះបទល្មើសធ្ងន់ធ្ងរបំផុត។

ច្បាប់ដ៏តឹងរ៉ឹងនេះ ក៏ត្រូវបានប្រើប្រាស់ផងដែរដើម្បីដាក់ទណ្ឌកម្មលើអ្នកបើកបររូបណា ដែលបិទពណ៌កញ្ចក់រថយន្តរបស់ពួកគេ ឬប្រើប្រាស់ពាក្យស្លោក និងពាក្យពេចន៍តាមបែបកូរ៉េខាងត្បូង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រឿងកម្រ! ជនជាតិកូរ៉េខាងត្បូង រត់ចោលជួរចូល កូរ៉េខាងជើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

សេតវិមាន ចោទរដ្ឋបាលលោក បៃដិន ខ្ជះខ្ជាយទៅចំណាយ ៥០លានដុល្លារ ទិញស្រោមអនាម័យឲ្យពលរដ្ឋហ្គាហ្សា

ព័ត៌មានជាតិ៥ នាទីutes មុន

ផ្ទះថ្មី ៦៥ខ្នង ជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានសាងសង់រួចរាល់ជូនអតីតយុទ្ធជន

ព័ត៌មានជាតិ៨ នាទីutes មុន

អនុរដ្ឋលេខាធិការក្រសួងការងារ ស្នើ រដ្ឋបាលរោងចក្រ និងភាគីពាក់ព័ន្ធ ក្នុងខេត្តកំពង់ស្ពឺ ចូលរួមគាំទ្រកម្មវិធី ១,៥ លាននាក់ របស់រាជរដ្ឋាភិបាល

កីឡា១២ នាទីutes មុន

ក្លិប៣​កំពុង កសាង​មូលដ្ឋានគ្រឹះ​​អ្នក​គាំទ្រផ្ទាល់​ខ្លួន​យ៉ាង​ល្អ​​នៅតាម​ខេត្ត

ជីវិតកម្សាន្ដ៣២ នាទីutes មុន

អតីត CEO ជាប់ពន្ធនាគារ១ឆ្នាំ ក្រោយប្រើហិង្សាលើតារាមិនទាន់គ្រប់អាយុ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើង(Walk street) ចាប់​ពី​មុខ​ប្រៃសណីយ៍ដល់ ​ព្រះបរមរាជវាំងនឹងដំណើរការ នៅថ្ងៃទី០១កុម្ភៈ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

Selena ត្រូវ​គេ​គំរាម​​​ឲ្យចេញ​ពី​អាមេរិក ខណៈ Justin បែរបង្ហោះរូបសើចហាក់ឌឺដង

សន្តិសុខសង្គម២០ ម៉ោង មុន

ថ្ងៃសែនចូលឆ្នាំចិន វៀតណាម អគ្គិភ័យកើតឡើង៤លើកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ស្ត្រី​​សម្រស់​ស្អាត​ជា​មេខ្លោង​​ក្នុង​​​អំពើ​​ឆបោក​លុយ៤០​លាន​ដុល្លារ​នៅ​វៀតណាម​​​ត្រូវចាប់​ខ្លួន​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកវិទ្យាសាស្រ្តរកឃើញភពថ្មី អាចឲ្យមនុស្សរស់នៅបាន ហើយក៏អាចមានពួក​ Alien នៅទីនោះដែរ

Sokha Hotels

ព័ត៌មានពេញនិយម