Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តបាត់ដំបង ស្នើឱ្យអាមេរិកជួយឡដុតសំរាម សម្រាប់ពន្លឿនដល់ការដុតសំរាមឲ្យលឿន

បានផុស

នៅ

​​លោក សុខ លូ អភិបាល នៃ​គណៈអភិបាលខេត្តបាត់ដំបង បានស្នើឱ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID)ជួយឡដុតសំរាមសម្រាប់ពន្លឿនដល់ការដុតសំរាមឲ្យលឿនសំដៅ​លើកកម្ពស់​ដល់​ការងារ​បរិស្ថាន​ នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី ណែន​ស៊ី អ៊ី​ស​លី​ក នាយិកា​បេសកកម្ម​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)​កាលពី​ថ្ងៃទី ​០៧ ​ខែ​កុម្ភៈ ​ឆ្នាំ​ ២០២២​ នៅ​សាលាខេត្ត លោក អភិបាលខេត្ត​បាន​មានប្រសាសន៍ថា​បច្ចុប្បន្ន​នេះ ​ខេត្តបាត់ដំបង​បាន​និង​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន​ពាក់ព័ន្ធ​ និង​បញ្ហា​បរិស្ថាន​ដែល​បញ្ហា​នេះ​ គឺជា​ទុក្ខ​កង្វល់​ដែល​រដ្ឋបាលខេត្ត​ត្រូវ​ដោះស្រាយ​ជាបន្ទាន់​។​ ដូចនេះ​សូម​ស្នើ​ដល់​អង្គការ ជួយ​ដល់​ខេត្តបាត់ដំបង​ពាក់ព័ន្ធ​នឹង​បញ្ហា​បរិស្ថាន និង​ជាពិសេស​ស្នើ​ជួយ​ឡ​ដុត​សំរាម ដើម្បី​ព​ន្លឿ​ន​ដល់​ការដុត​សំរាម​ឲ្យ​កាន់តែ​ឆាប់រហ័ស​ផងដែរ​។

​ពាក់ព័ន្ធ​នឹង​សំណើរ​នេះ​លោកស្រី ណែន​ស៊ី អ៊ី​ស​លី​ក នាយិកា​បេសកកម្ម​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​(USAID)​មិនមាន​ការឆ្លើយតប​នៅឡើយ​ទេ​។​ ប៉ុន្តែ​លោកស្រី​នឹង​ជួយ​លើ​គម្រោង​នានា​ ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ឱ្យ​កាន់តែ​ប្រសើរឡើង​។ លោកស្រី​បាន​សន្យាថា ​អង្គការ USAID នឹង​បន្ត​ជួយ​ខេត្តបាត់ដំបង​ ដោយ​ផ្តោតទៅលើ​គម្រោង​វិស័យ​ក​សិកម្ម ជួយ​បណ្តុះបណ្តាល​កសិករ ស្វែងរក​ទីផ្សារ​ដល់​កសិករ​ក្នុងការ​នាំចេញ​វិស័យ​សុខាភិបាល វិស័យ​បរិស្ថាន វិស័យ​អប់រំ និង​គម្រោង​ទប់ស្កាត់​ការជួញដូរ​មនុស្ស ។

​យ៉ាងណាក៏ដោយ លោក​អភិបាលខេត្ត​បាន​ថ្លែង​អំណរ​គុណ​ដល់​អង្គការ​USAID ដែល​កន្លងមក​បាន​ខិតខំ​ប្រឹង​ក្នុង​ការចូលរួម​អភិវឌ្ឍន៍​ខេត្តបាត់ដំបង​កន្លងមក​នេះ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម