បច្ចេកវិទ្យា
ម៉ាកទូរស័ព្ទ ល្បីៗលើលោកទាំង ៥ មានអ្នកប្រើប្រាស់ច្រើនបំផុត
បច្ចុប្បន្នទូរស័ព្ទស្មាតហ្វូនអាចទុកបានថាជាឧបករណ៍ដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់ប្រជាជននៅលើពិភពលោក ដោយសារតែវាមានភាពងាយស្រួលក្នុងការស្វែងរកអ្វីមួយដែលយើងចង់បាន ។
ទន្ទឹមនោះ ក៏មានម៉ាកទូរស័ព្ទស្មាតហ្វូនល្បីៗកំពុងមានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងផងដែរ ហើយនេះជាម៉ាកទូរស័ព្ទស្មាតហ្វូនល្បីៗលើលោកទាំង ៥ ដែលមានអ្នកប្រើប្រាស់ច្រើនបំផុត ៖
១. ក្រុមហ៊ុន Samsung
មានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Samsung ក្រុមហ៊ុនអេឡិចត្រូនិក Samsung គឺជាក្រុមហ៊ុនកូរ៉េខាងត្បូង និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Group ។
បច្ចុប្បន្ន Samsung មានចំណែកទីផ្សារប្រហែល ២០ ភាគរយដែលធ្វើឲ្យវាក្លាយជាម៉ាកទូរស័ព្ទកំពូលមួយនៅទូទាំងពិភពលោក ។ បច្ចុប្បន្នមានអ្នកប្រើប្រាស់ទូរស័ព្ទ Samsung ប្រមាណ ២៧២ លានគ្រឿង ។
២. ក្រុមហ៊ុន Apple
Apple រក្សាតំណែងកំពូលក្នុងឧស្សាហកម្មស្មាតហ្វូនជាម៉ាកយីហោដែលគេពេញចិត្តជាងគេមួយ ។ បង្កើតឡើងក្នុងឆ្នាំ ១៩៧៦ ដោយលោក Steve Jobs និង Ronald Wayne ក្រុមហ៊ុន Apple សព្វថ្ងៃមានម៉ាកទូរស័ព្ទដែលត្រូវបានគេស្គាល់ថាជា iPhone ។
នាពេលបច្ចុប្បន្ន iPhone 13 បានជួយក្រុមហ៊ុន Apple ក្នុងការបង្កើនការលក់យ៉ាងខ្លាំងនៅក្នុងទីផ្សារពិភពលោក និងជួយក្រុមហ៊ុនមួយនេះមានចំណែកទីផ្សាររហូតដល់ ១៧ ទៅ ១៨ ភាគរយ ហើយពេលនេះ Apple លក់ដាច់ទូរស័ព្ទ iPhone ២៣២ លានគ្រឿង ។
៣. ក្រុមហ៊ុន Xiaomi
Xiaomi ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០ ដោយលោក Lei Jun ហើយបានចេញស្មាតហ្វូនដំបូងគេក្នុងឆ្នាំ ២០១១ ។ Xiaomi គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតនៅលើពិភពលោកដែលផលិតស្មាតហ្វូន កម្មវិធីទូរស័ព្ទ និងកុំព្យូទ័រយួរដៃ ។
Xiaomi ជាក្រុមហ៊ុនដែលត្រូវបានគេស្គាល់ថាជា Apple របស់ប្រទេសចិន ។ Xiaomi មានចំណែកទីផ្សារ ១៤ ភាគរយ ហើយបច្ចុប្បន្នក្រុមហ៊ុនមួយនេះបាននាំចេញទូរស័ព្ទស្មាតហ្វូនប្រមាណ ១៨៦ លានគ្រឿង ។
៤. ក្រុមហ៊ុន Oppo
ម៉ាកទូរសព្ទដៃ Oppo ដែលមានមូលដ្ឋាននៅប្រទេសចិន គឺជាក្រុមហ៊ុនថ្មីលេចធ្លោបំផុតមួយក្នុងពិភពលោក ដែលគ្រប់គ្រងដោយក្រុមហ៊ុន BBK Electronics ។ Oppo បង្កើតឡើងក្នុងឆ្នាំ ២០១១ មានទីស្នាក់ការកណ្តាលនៅក្នុងប្រទេសចិន ហើយមានវត្តមានយ៉ាងខ្លាំងនៅទូទាំងពិភពលោកជាមួយនឹងទូរស័ព្ទចល័ត និងគ្រឿងបន្លាស់របស់វា ។
Oppo ចាប់ផ្ដើមបញ្ចេញស្មាតហ្វូតលើកដំបូងឆ្នាំ ២០១៧ ។ បច្ចុប្បន្នមានចំណែកទីផ្សារ ១០ ភាគរយ និងបាននាំចេញស្មាតហ្វូនប្រមាណ ១៣៣ លានគ្រឿង ។
៥. ក្រុមហ៊ុន Vivo
Vivo គឺជាម៉ាកស្មាតហ្វូន គ្រឿងបន្លាស់ស្មាតហ្វូន សូហ្វវែរ និងសេវាកម្មអនឡាញដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន និងជាកម្មសិទ្ធិរបស់ BBK Electronics ដូច Oppo ដែរ ។ ចាប់ផ្តើមនៅក្នុងឆ្នាំ ២០០៩ Vivo គឺជាក្រុមហ៊ុនស្មាតហ្វូនដែលរីកលូតលាស់លឿនបំផុតនៅក្នុងពិភពលោកដែលមានការបោះជំហានជាសកលដ៏រឹងមាំជាមួយនឹងការចេញស៊េរីទូរស័ព្ទទំនើបៗរបស់ខ្លួន ។
Vivo គឺជាក្រុមហ៊ុន Android ដំបូងគេដែលបញ្ចេញស្មាតហ្វូនដែលមានអេក្រង់ក្បាលឆកស្រដៀងទៅនឹង iPhone X របស់ក្រុមហ៊ុន Apple ដែលមានអេក្រង់ពេញជាមួយនឹងក្បាលឆកនៅផ្នែកខាងលើ ។ បច្ចុប្បន្ន Vivo មានចំណែកទីផ្សារ ១០ ភាគរយ និងបាននាំចេញទូរស័ព្ទប្រមាណ ១៣២ លានគ្រឿង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ចម្លែក! ភ្លើងស្ដុបនៅ ជប៉ុន ពណ៌ដែលអនុញ្ញាតឲ្យ “ទៅ” មិនមែន បៃតង ទេ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់