នយោបាយ
មន្ត្រីអតីតបក្សប្រឆាំងមួយរូបទៀតហើយ បានដាក់ពាក្យស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ
មន្ត្រីនៃអតីតគណបក្សសង្គ្រោះជាតិ (CNRP) លោកស្រី អ៊ុង សុវណ្ណា បានដាក់ពាក្យស្នើសុំផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ។ នេះបើយោងតាមលិខិតជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលទើបទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២។ ប៉ុន្តែ គិតមកដល់ពេលនេះ មិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ។
នៅក្នុងលិខិត លោកស្រី អ៊ុង សុវណ្ណា បានជម្រាបជូនសម្តេចក្រឡាហោម ស ខេង ថា លោកស្រីត្រូវបានតុលាការកំពូលហាមឃាត់នូវសិទ្ធិនយោបាយរយ:ពេល ៥ឆ្នាំ តាមអំណាចសាលដីកាលេខ ៣៤០ (ឆ)ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលរហូតមកដល់ពេលនេះមានរយ:ពេលជាង ៤ឆ្នាំ កន្លងទៅហើយ។ ក្នុងរយ:ពេលជាង៤ឆ្នាំកន្លងទៅនេះ លោកស្រី បានអនុវត្តយ៉ាងពេញលេញតាមអំណាចសាលដីការបស់តុលាការកំពូល។ ដូច្នេះហើយ លោកស្រីចង់ទទួលបាននីតិសម្បទានូវសិទ្ធិនយោបាយពេញលេញឡើងវិញមុនកាលកំណត់ ដើម្បីបានចូលរួមបម្រើសង្គម និងប្រទេសជាតិ ដូចប្រជាពលរដ្ឋទូទៅដែរ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២៧រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត ទី២៣, លោក ប៉ុល ហំម ទី២៤, លោក ផាន់ ច័ន្ទសាក់ ទី២៥, លោក ឃឹម ឡាគី ទី២៦, លោក ម៉ៅ សុផល និងទី២៧, លោក ប្រាក់ យីកាន។
ចំណែក គណបក្សនយោបាយដែលបង្កើតឡើងដោយអតីតថ្នាក់ដឹកនាំ និងអតីតមន្រ្តីជាន់ខ្ពស់ CNRP រហូតមកដល់ពេលនេះ មានចំនួន៧ គណបក្សហើយ ក្នុងនោះ រួមមាន ទី១, “គណបក្សឆន្ទៈខ្មែរ” របស់លោក គង់ មូនីកា កូនប្រុសរបស់លោក គង់ គាំ ទី២, “គណបក្សខ្មែរអភិរក្ស” របស់លោក រៀល ខេមរិន្ទ ទី៣, “គណបក្សខ្មែរស្រឡាញ់ជាតិ” របស់លោក ជីវ កត្តា ទី៤, “គណបក្សកំណែទម្រង់កម្ពុជា” របស់លោក ប៉ុល ហំម និងលោក អ៊ូ ច័ន្ទរ័ត្ន ទី៥, “គណបក្សកម្ពុជានិយម” របស់លោក យ៉ែម ប៉ុញ្ញប្ញទ្ធិ ទី៦, “គណបក្សបេះដូងជាតិ” របស់លោក សៀម ភ្លុក (ក្រសួងមហាផ្ទៃមិនចុះបញ្ជីឲ្យ) និងទី៧, “គណបក្សអនាគតជាតិ” របស់លោក ឃីម ឡាគី (មិនទាន់ចុះបញ្ជី)៕
ដោយ ៖ កោះកែវ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់