ព័ត៌មានជាតិ
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃ មានទំហំជិត៨ពាន់លានដុល្លារ
ទិន្នន័យរបស់នាយកដ្ឋានចរចាពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មថៃ បានបង្ហាញថា ទឹកប្រាក់សរុបនៃការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ នៅឆ្នាំ ២០២១ មានតម្លៃ ៧,៩៧៣ ប៊ីលានដុល្លារអាមេរិក កើនឡើងប្រមាណ ១០% បើធៀបនឹងឆ្នាំ ២០២០ ដែលមានតម្លៃ ៧,២៣១ ប៊ីលានដុល្លារអាមេរិក។

យោងតាមរបាយការណ៍របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី ០៨ ខែកុម្ភៈ បានឲ្យដឹងថា ការនាំចេញពីកម្ពុជាទៅថៃ បានធ្លាក់ចុះ ២២% ពីទឹកប្រាក់ ១,១៥ពាន់លានដុល្លារអាមេរិក (ឆ្នាំ ២០២០) មកនៅ ៨៩៤លានដុល្លារអាមេរិក។ ផ្ទុយទៅវិញ ការនាំចូលពីថៃ បានកើនឡើង ១៦% ពីទឹកប្រាក់ ៦,១ប៊ីលានដុល្លារអាមេរិក (២០២០) ដល់ ៧,១ប៊ីលានដុល្លារអាមេរិក ដែលនាំឲ្យប្រទេសទាំងពីរ មានវិសមភាពទំហំពាណិជ្ជកម្មដល់ទៅជាង ៦ប៊ីលានដុល្លារអាមេរិក។
កម្ពុជា បានលក់ប្រភេទមុខទំនិញទៅកាន់ប្រទេសថៃ មានដូចជា ផលិតផលវាយនភណ្ឌ កសិផលត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច។ ចំណែក ទំនិញ ដែលកម្ពុជា ទិញពីថៃចូលមកវិញ មានថាមពល ត្រី សាច់ បន្លែ និងផលិតផលសម្រេចដូចជា រថយន្ត ជីសរីរាង្គ ស៊ីម៉ង់ដ៍ ម្ហូបអាហារ ភេសជ្ជៈ គ្រឿងសំអាង និងសម្ភារៈសំណង់។
រដ្ឋាភិបាលថៃ គ្រោងនឹងបង្កើនទំហំពាណិជ្ជកម្មឆ្លងកាត់ព្រំដែនពី៥% ទៅ៧% ថែមទៀតបន្ទាប់ពីសម្រេចបានទឹកប្រាក់ ១.៧ទ្រីលានបាតនៅឆ្នាំ២០២១ កើនឡើង៣០% បើធៀបនឹងឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់លោក Jurin Laksanawisit រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថៃ។ លោករដ្ឋមន្រ្តីរូបនេះ បន្តថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងដែន រដ្ឋាភិបាលនឹងបន្តធ្វើការជាមួយទីប្រឹក្សាពាណិជ្ជកម្ម ភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីកំណត់ពីសក្តានុពល និងទីតាំងរបស់អតិថិនជនក្នុងទីផ្សារថ្មី។
លើសពីនេះ រដ្ឋាភិបាលថៃក៏គ្រោងនឹងបើកឡើងវិញ នូវច្រកទ្វារអន្តរជាតិទាំង១២ទីតាំង ជាមួយប្រទេសជិតខាង ក្រោយពីបានបិទដោយសារតែជំងឺកូវីដ-១៩ នាពេលកន្លងមក៕
អត្ថបទ៖ ទួន សុផល

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត