ព័ត៌មានជាតិ
អាជ្ញាធរខេត្តកោះកុង ពិនិត្យវាយតម្លៃបន្ធូរបន្ថយ និងលើកលែងទោសដល់ទណ្ឌិត២០នាក់
លោក ទូ សាវុធ អភិបាលរងខេត្តកោះកុងសហការជាមួយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត អគារអនុរក្ស២ ប្រធានពន្ធនាគារ តំណាងស្នងការនគរបាលខេត្តនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃ បន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ ចំនួន ២០នាក់ ក្នុងនោះ ស្រីមានចំនួន១នាក់។
ទណ្ឌិតដែលស្នើសូមបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២ សរុបចំនួន៩នាក់ ស្រី១នាក់ រួមមាន ស្នើបន្ធូរបន្ថយទោសរយ:ពេល៣ខែ មានចំនួន៥នាក់ប្រុស ស្នើបន្ធូរបន្ថយទោសរយ:ពេល៦ខែ ចំនួន១នាក់ប្រុស ស្នើបន្ធូរបន្ថយទោសរយ:ពេល៩ខែ ចំនួន១នាក់ស្រី ស្នើបន្ធូរបន្ថយទោសរយ:ពេល១២ខែចំនួន១នាក់ប្រុស និងទណ្ឌិតស្នើលើកលែងទោសចំនួន១នាក់ ប្រុស។
ចំណែកទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យពិសាខបូជា ឆ្នាំ២០២២ សរុបចំនួន១១នាក់ប្រុស រួមមាន ស្នើបន្ធូរបន្ថយរយ:ពេល៣ខែ ចំនួន៩នាក់ប្រុស ស្នើបន្ធូរបន្ថយរយ:ពេល៩ខែចំនួន១ប្រុស និងទណ្ឌិតស្នើសុំលើកលែងទោសមានចំនួន១នាក់ប្រុស។ អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានពិនិត្យ វាយតម្លៃ ឯកភាពលើសំណើសុំបន្ធូរបន្ថយទណ្ឌិតចំនួន២០នាក់ ១នាក់ស្រី ក្នុងឱកាសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបុណ្យពិសាខបូជាឆ្នាំ២០២២ តាមការស្នើសុំរបស់ប្រធានពន្ធនាគារខេត្ត មុននឹងបញ្ជូនសំណើសូមបន្ធរបន្ថយទោសទណ្ឌិត ជូនថ្នាក់ជាតិពិនិត្យ និងបន្តនីតិវិធី៕
ដោយ ៖ សំអឿន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ