Connect with us

ព័ត៌មានជាតិ

ត្រឹមរយៈពេល២ថ្ងៃ រកឃើញអ្នកវិជ្ជមានកូវីដបំប្លែងថ្មីអូមីក្រុង៩នាក់ នៅសង្កាត់ស្ទឹងមានជ័យទី១

បានផុស

នៅ

ត្រឹមតែរយៈពេល​២​ថ្ងៃប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ ក្រុមគ្រូពេទ្យបាន​រក​ឃើញ​មនុស្ស​ចំនួន​០៩​នាក់ មាន​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​មាន០៧​នាក់ វិជ្ជមានកូវីដបំប្លែង​ថ្មី អូ​មី​ក្រុង ដែល​ពួកគេ​ទាំង​០៩​នាក់ រស់នៅក្នុង​មូលដ្ឋាន​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការអោយដឹង​ពី​មន្ត្រីសង្កាត់​ស្ទឹងមានជ័យ​១ អោយដឹងថា អ្នក​ទាំង​០៩​នាក់ ត្រូវ​ក្រុមគ្រូពេទ្យ​រក​ឃើញ​មាន​វិជ្ជមាន​កូ​វីដ​ជា​បន្តបន្ទាប់ ក្រោយពី​ពួកគេ​មាន​អាការះ​សង្ស័យ​លើ​ខ្លួនឯង ហើយ​បាន​ទៅ​ធ្វើ​សំណាក ក្រោយមក​លទ្ធិ​ផល​សំណាក ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ បញ្ជាក់ថា មាន​វិជ្ជមាន​កូ​វីដ​១៩​។

មន្ត្រី​ដដែល​បន្តថា នៅ​ថ្ងៃទី​០៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២២ ក្រុមគ្រូពេទ្យ​បាន​សហការ​ជាមួយ​អាជ្ញាធរ ចុះ​ទៅយក​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​០៧​នាក់ ក្នុងនោះមាន​០៥​នាក់ មាន​វិជ្ជមានកូវីដបំប្លែង​ថ្មី អូ​មី​ក្រុង ។ ក្នុងចំណោម​អ្នក​ទាំង​០៧ គឺ​រស់នៅ​ក្នុងភូមិ​ថ្មី ភូមិ​ទ្រា ភូមិ​ទ្រា​២ និង​ភូមិ​មានជ័យ ។ ក្រោយមក លុះដល់​ព្រឹក​ថ្ងៃទី​០៨ ខែ​ឆ្នាំ​ដដែល ក្រុមគ្រូពេទ្យបន្ត​រកឃើញ​អ្នក​វិជ្ជមាន​កូវីដ​បំប្លែង​ថ្មី អូ​មី​ក្រុង លើ​មនុស្ស​ចំនួន​០២​នាក់​បន្ថែមទៀត ដែល​រស់នៅក្នុងភូមិ​ទ្រា និង​ភូមិ​មានជ័យ ។ បច្ចុប្បន្ន អ្នក​វិជ្ជមាន​ទាំង​០៩​នាក់ ត្រូវបាន​បញ្ចូនទៅ​សម្រាក​ព្យាបាល​អស់​ទៅហើយ​ដែរ ដោយ​ក្នុងនោះ សមាជិក​ក្នុង​គ្រួសារ​ដែលមាន​ការពាក់​ព័ន្ធ គឺ​អាជ្ញាធរ​ណែនាំ​អោយទៅ​ធ្វើ​សំណាក និង​ត្រូវ​តាមដាន​អាកា​រះ​សុខភាព​ខ្លួនឯង​អោយបាន​ទៀត​ទាត់​ផងដែរ ។ ដោយឡែក​ផ្ទះ ឬ​បន្ទប់​របស់​អ្នក​វិជ្ជមាន​ទាំង​០៩​នាក់​ខាងលើ ត្រូវ​ហ៊ុមព័ទ្ធ​ខ្សែ​ជា​បណ្តោះអាសន្ន ។

បើតាម​មន្ត្រីសង្កាត់​ស្ទឹងមានជ័យ​ទី​១ បានបញ្ជាក់​ប្រាប់ថា គិត​ចាប់តាំងពីកើត​មាននូជំងឺកូវីដបំប្លែង​ថ្មី អូ​មី​ក្រុង រហូតមក​ត្រឹមនឹង​ថ្ងៃទី​០៨ ខែ​កុ​ម្ភះ ឆ្នាំ​២០២២​នេះ​មក សម្រាប់​ភូមិសាស្ត្រ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ គឺ​រកឃើញ​មាន​អ្នក​វិជ្ជមានសរុប​១៦​នាក់​ហើយ ដោយ​ក្នុងនោះ​អ្នក​ជំងឺ​ចំនួន​០២​នាក់ បានជា​សះស្បើយ នឹងត្រូវ​បាន​អនុ​ញ្ញា​ត្តអោយ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ហើយ​ដែរ ៕

អត្ថបទ៖ លី​ហេង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

UPDATE ៖ មុន​ប្លុង​សាកសព​ស្ត្រីវ័យជាង៣០ឆ្នាំ​ ជនសង្ស័យ​អាច​វាយ​ក្បាល​ ហើយ​ខ្ទប់​ដង្ហើម

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្កាត់អូរឬស្សីទី២ រៀបចំវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយដល់ពលរដ្ឋ និងទទួលយកសំណូមពរ

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រកាស​ជ្រើស​រើស​ប្រធាន​ការិយាល័យ​មួយ​រូប ដើម្បីសម្រុះសម្រួល​បណ្ដឹងក្រៅប្រព័ន្ធតុលាការ

ព័ត៌មានជាតិ៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ៖ ហ្សេលេនស្គី យកលុយពីបៃដិន ស្រួលដូចយកស្ករគ្រាប់ពីកូនក្មេង​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

លោក ត្រាំ ប្រកាស​ថា អាមេរិក​ជិត​បើក​ការ​ផ្ដល់​ព័ត៌មាន​ចារកម្ម​ឲ្យ​អ៊ុយក្រែន​វិញ​ហើយ

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

គ្រឿងញៀន
សន្តិសុខសង្គម១៩ ម៉ោង មុន

មន្ទីរគ្រឿងញៀន បំភ្លឺការផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធការចាប់មនុស្សញាត់ចូលឡាន

ព័ត៌មានជាតិ៧ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

Sokha Hotels

ព័ត៌មានពេញនិយម