ព័ត៌មានជាតិ
រដ្ឋាភិបាលចំណាយថវិកាជាង ៥៦០ លានដុល្លារ ឧបត្ថម្ភពលរដ្ឋក្រីក្រ ក្នុងអំឡុងវិបត្តិកូវីដ-១៩
រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ៥៦២ លានដុល្លារ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការាតត្បាតជំងឺកូវីដ-១៩ ដើម្បីចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបការងាររបស់ក្រសួងសង្គមកិច្ច នៅថ្ងៃទី០៨ ខែកុម្ភៈនេះ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជុន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០២០ រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលនៃការាតត្បាតជំងឺកូវីដ-១៩ ជាង ៧០ ម៉ឺនគ្រួសារ ដោយចំណាយអស់ប្រមាណ ៥៦២ លានដុល្លារអាមេរិក។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩នេះ ក្រសួងបានបំពេញការងារលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុ ក្រោម ២ឆ្នាំ ដោយមកទល់ពេលនេះ បានផ្តល់សេវាដល់ស្ត្រីមានផ្ទៃពោះ និងកុមារបានប្រមាណ ២៥ ម៉ឺននាក់ និងចំណាយថវិការដ្ឋសរុបប្រមាណជាង ១៧ លានដុល្លារអាមេរិក ហើយកម្មវិធីនេះជាកម្មវិធីជំនួយសង្គមមានលក្ខណៈអចិន្ត្រៃយ៍។

លោក វង សូត បានបញ្ជាក់ថា ក្រសួងបានអនុវត្តគោលនយោបាយ កម្មវិធីជាតិពាក់ព័ន្ធវិស័យសង្គមកិច្ច សំដៅបង្កើតនូវសេវាសាធារណៈ ដើម្បីជួយដល់ជនរងគ្រោះ និងក្រុមជនងាយរងគ្រោះក្នុងសង្គម និងការបង្កើតរបបសន្តិសុខសង្គមសម្រាប់អតីតមន្ត្រីរាជការស៊ីវិល អតីតយុទ្ធជន និងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ជាដើម។
គួរបញ្ជាក់ថា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីឧត្ថមសាច់ប្រាក់ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងប្រយុទ្ធនឹជំងឺកូវីដ-១៩ ដែលត្រូវបានអនុវត្តតាំងពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដើម្បីឆ្លើយតមនឹងសភាពការណ៍ជាក់ស្តែង និងចូលរួមដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ ដោយឡែក សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ត្រូវបានរដ្ឋាភិបាលដាក់ឱ្យអនុវត្តចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២១ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន