ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ជំរុញមន្ត្រីបន្តចូលរួមឲ្យសកម្ម ចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យមន្ត្រីជំនាញក្រសួងទំនាក់ទំនង និងអធិការកិច្ច បន្តចូលរួមឲ្យសកម្មចំពោះការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
លោកជំទាវ ម៉ែន សំអន បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២២ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅការងារសម្រាប់អនុវត្តឆ្នាំ ២០២២ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនាឆ្នាំនេះ កាលពីរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នាសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។
លោកជំទាវ បានថ្លែងថា អភិបាលកិច្ចល្អ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជំរុញ និងគាំទ្រដំណើរការនៃការគ្រប់គ្រងធន ធានរបស់ស្ថាប័ន អង្គភាព និងការអភិវឌ្ឍនមួយប្រកប ដោយនិរន្តរភាព។ អភិបាលកិច្ច ដែលប្រកបដោយសុភវិនិច្ឆ័យ គឺជាអភិបាលកិច្ចល្អដោយការចាត់ចែង និងការគ្រប់គ្រងបញ្ហា និងធន ធានសាធារណៈប្រកប ដោយប្រសិទ្ធភាពហើយឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់សង្គមជាតិទាំងមូល។
លោកជំទាវ ម៉ែន សំអន បានបញ្ជាក់ទៀតថា ដោយយល់ឃើញពីសារៈសំខាន់ នៃអភិបាលកិច្ចល្អ រាជ រដ្ឋាភិបាលកម្ពុជា បានប្រកាសថា “អភិបាល កិច្ចល្អគឺជា បុរេល័ក្ខ័ណ្ឌសំខាន់បំផុត ដើម្បីធានាឲ្យមានការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព សមធម៌ និងយុត្តិធម៌សង្គម”។ ម្យ៉ាងទៀត ការទប់ស្កាត់ និងប្រឆាំងអំពើពុករលួយ និងការជំរុញអភិបាលកិច្ចល្អ ទាមទារឲ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងវិស័យរដ្ឋ និងឯកជនផងដែរ។
ដោយសារការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ ត្រូវផ្តោតទៅលើអភិក្រមជាសារវន្ត័ចំនួន ៣ គឺ៖ ការអប់រំបង្ការទប់ស្កាត់ជាមុន ការអនុវត្តច្បាប់ និងការចូលរួមគាំទ្រពីមហាជន។ ដូច្នេះ ការងារអធិការកិច្ច និងការពង្រឹងការអនុវត្តច្បាប់ មិនអាចផ្តាច់ ចេញពីការអប់រំផ្សព្វផ្សាយច្បាប់ ជូនដល់មហាជន និងការចូលរួមរបស់ប្រជាជន បានឡើយ។ ដូច្នេះ ការងារស្នូលដ៏សំខាន់របស់ក្រសួង គឺធានាការដឹកនាំគ្រប់គ្រងរដ្ឋប្រកបដោយប្រសិទ្ធ ភាព តម្លាភាព គណនេយ្យភាព និងនីតិរដ្ឋ ដើម្បីពង្រឹងអភិបាលកិច្ចល្អ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម។
ជាមួយគ្នានោះដែរលោកឆេង សារឿន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទំនាក់ទំនងបានបញ្ជាក់ផងដែរថា តាំងពីការបង្កើតសា្ថប័ននេះមក ក្រសួងសម្រេចបានលទ្ធផលជាច្រើន ជាពិសេសក្នុងការងារ ស្នូលដូចជា៖ អធិការកិច្ច ការទទួល និងដោះស្រាយពាក្យបណ្ដឹង (បណ្ដឹងតវ៉ា និងបណ្ដឹងបរិ ហារ)ការចុះ ស៊ើបអង្កេតករណីបណ្ដឹងពាក់ព័ន្ធទំនាស់ដីធ្លី ការសម្របសម្រួលបញ្ចប់ទំនាស់រ៉ាំ បានជាច្រើនករណី ការតាមដានការអនុវត្តច្បាប់ ការកែលម្អចំណុចខ្វះខាតរបស់ក្រសួង-ស្ថាប័ន អង្គភាពសាធារណៈ លើកិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ ជំរុញប្រសិទ្ធិភាព ផលិតភាព និងគុណភាពសេវាសាធារណៈ ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។
លើសពីនេះក្រសួង ក៏មានភារកិច្ចធ្វើការអប់រំបង្ការ ទប់ស្កាត់ និងកែលម្អកំហុសឆ្គង ក្នុងការអនុវត្តការវងាររបស់ក្រសួង-ស្ថាប័ន អង្គភាព គ្រឹះស្ថានសាធារណៈ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកែលម្អជំរុញលើកកម្ពស់អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍ បានបង្ហាញថា ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ទទួលពាក្យបណ្តឹងចំនួន ១១៨បណ្តឹង (អគ្គនាយកដ្ឋានអធិការកិច្ចបានចំនួន ២៩បណ្តឹង និងមន្ទីររាជធានី-ខេត្តចំនួន៨៩បណ្តឹង )ផងដែរ៕
អត្ថបទ៖ វិមាន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ