សុខភាព
អង្ករសំរូប ៤ ប្រភេទ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនអនេក
អ្វីទៅជាអង្ករគ្មានជាតិគីមី ឬអង្ករសំរូប?
អង្ករមិនទាន់កែច្នៃ ឬហៅម្យ៉ាងទៀតថា អង្ករសំរូប គឺជាអង្ករដែលមិនទាន់បានឆ្លងកាត់ដំណើរការកិន។ ចំណែកអង្ករសដែលយើងញ៉ាំ ជាប្រចាំ គឺអង្ករដែលបានកែច្នៃរួចហើយ។ អង្ករសំរូបគឺជាអង្ករមានប្រយោជន៍ខ្លាំង សម្រាប់រាងកាយ វាក៏ជួយការពារជំងឺជាច្រើន និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយពន្យឺតការខ្សោះជីវជាតិនៃកោសិកាក្នុងរាងកាយ។
១ ជួយការពារជំងឺមិនឆ្លងរ៉ាំរ៉ៃដូចជា លើសជាតិខ្លាញ់ក្នុងឈាម សម្ពាធឈាមខ្ពស់ ជំងឺទឹកនោមផ្អែមប្រភេទទី ២ ធាត់ ជំងឺបេះដូង ទល់លាមករ៉ាំរ៉ៃ និងជំងឺសរសៃឈាមខួរក្បាល។
២ ជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការល្អ ។
៣ ជួយគ្រប់គ្រង និងរក្សាទម្ងន់។
៤ ជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។
៥ ជំរុញការប្រឆាំងភាពចាស់។
៦ ជួយឲ្យមានអារម្មណ៍ឆ្អែតលឿន និងឆ្អែតបានយូរ។
អត្ថប្រយោជន៏ពីអង្ករមិនទាន់ចម្រាញ់ ៤ ប្រភេទ បើនិយាយពីអត្ថប្រយោជន៍ដែលទទួលបាន ពីការទទួលទានអង្ករមិនទាន់ចម្រាញ់ អត្ថប្រយោជន៍អាចបែងចែក តាមប្រភេទអង្ករ ៤ ប្រភេទដូចខាងក្រោម៖
១ អង្ករសំរូបពណ៌ក្រហម សម្បូរទៅដោយវីតាមីនជាច្រើន និងមានកាបូអ៊ីដ្រាតតិចជាងអង្ករស ក៏ដូចជាកាត់បន្ថយជាតិខ្លាញ់ និងជាតិស្ករក្នុងឈាម ដូច្នេះហើយ វាត្រូវបានគេចាត់ទុកថាសក្ដិសមសម្រាប់អ្នកដែលកំពុងព្យាបាល ឬការពារជំងឺទឹកនោមផ្អែម។
២ អង្ករសំរូបពណ៌ខ្មៅ សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយកាត់បន្ថយអត្រាកើតជំងឺបេះដូង។ ជំងឺសរសៃឈាមខួរក្បាល ក៏ដូចជាជួយការពារជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺវង្វេង វាក៏ផ្ទុកទៅដោយជាតិស័ង្កសី និងវីតាមីន E ដែលជួយពន្យារភាពចាស់។
៣ អង្ករសំរូបធម្មតា សម្បូរទៅដោយវីតាមីន B វីតាមីន E សារធាតុប្រឆាំងអុកស៊ីតកម្ម និងកាបូអ៊ីដ្រាតទាបជាងអង្ករស រួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល វាក៏ត្រូវបានចាត់ថ្នាក់ជាអង្ករស័ក្ដិសមសម្រាប់អ្នកដែលកំពុងសម្រកទម្ងន់ផងដែរ។
៤.អង្ករសំរូបពណ៌ក្រហមលាយស សម្បូរទៅដោយសារជាតិសរសៃអាហារ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រូតេអ៊ីន ជាតិដែក និងហ្វូស្វ័រ ដែលជួយចិញ្ចឹមឈាម ជួយការពារជំងឺវង្វេង ជំងឺបេះដូង និងមហារីក អ្វីដែលសំខាន់បំផុតនោះគឺវាមានផ្ទុកសារធាតុ GABA ដែលជួយក្នុងដំណើរការនៃប្រព័ន្ធសរសៃប្រសាទ ការរំលាយអាហារ និងប្រព័ន្ធបញ្ចេញចោល។ វាក៏ជួយពន្យារភាពចាស់ ដោយសារសារធាតុចិញ្ចឹម ដែលជំរុញដល់ការលូតលាស់នៃកោសិកាថ្មីក្នុងរាងកាយផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អង្ករ៤ ប្រភេទខុសៗគ្នា សុទ្ធតែមានសារធាតុ ចិញ្ចឹមម្យ៉ាងម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ចរាចរណ៍១២ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤