បច្ចេកវិទ្យា
កំពូល លេបថប ទាំង ៥ កំពុងវាយលុកទីផ្សារពិភពលោក
រហូតមកដល់ពេលនេះកុំព្យូទ័រយួរដៃដែលយើងស្គាល់ថា លេបថប (Laptop) គឺជាឧបករណ៍ដ៏សំខាន់ និងមិនអាចខ្វះបានសម្រាប់បុគ្គលិកការិយាល័យ ក៏ដូចសិស្សនិស្សិតសម្រាប់ការសិក្សាស្រាវជ្រាវទៅតាមផ្នែកនីមួយៗរបស់ពួកគេ ។

បច្ចុប្បន្នមានម៉ាកលេបថបល្បីៗកំពុងប្រកួតប្រជែងគ្នាយ៉ាងខ្លាំង និងចេញស៊េរីថ្មីៗជាបន្តបន្ទាប់ ហើយនេះជាម៉ាកលេបថបល្បីៗលើលោកទាំង ៥ ដែលពេញនិយមបំផុត ៖
១. ក្រុមហ៊ុន Dell
ប្រសិនបើអ្នកនៅតែស្វែងរកកុំព្យូទ័រយួរដៃ Windows នោះ Dell ផ្តល់ជូននូវម៉ូដែលល្អបំផុតមួយចំនួន ។ ភាពធន់គឺជាលក្ខណៈពិសេសមួយដែលត្រូវបានគេសរសើរបំផុតរបស់ពួកគេ ហើយនេះជាហេតុផលមួយក្នុងចំណោមហេតុផលដែលពួកគេនៅតែមានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារនាពេលបច្ចុប្បន្ននេះ ។

ប្រភេទ និងស៊េរីចំនួន ៣ របស់ពួកគេដែលធ្វើបានយ៉ាងល្អគឺ Alienware ដែលល្អសម្រាប់អ្នកលេងហ្គេម ម៉ូដែល Inspiron និង XPS ។
២. ក្រុមហ៊ុន Apple
Apple ត្រូវបានគេចាត់ទុកជាម៉ាកយីហោដ៏ប្រណិតមួយនៅពេលយើងនិយាយអំពីកុំព្យូទ័រ លេបថប ស្មាតហ្វូន និងថេប្លេត ។ ពួកគេបានវាយលុកទីផ្សារលេបថបកាលពីជាងមួយទសវត្សរ៍មុន ហើយម៉ូដែល Macs ថ្មីបំផុតទទួលការពេញនិយមយ៉ាងខ្លាំង ។

វាមិនមែនជាប្រភេទ Windows នោះទេ ហើយបន្ទះឈីប ARM M1 ខាងក្នុងថ្មីដែលបានកែលម្អត្រូវបានបង្កើតឡើងយ៉ាងរឹងមាំ ហើយប្រើប្រាស់បានយូរដោយមិនបង្កបញ្ហាដូចលេបថប Windows មួយចំនួនផ្សេងទៀត ។
៣. ក្រុមហ៊ុន Hewlett-Packard (HP)
ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិកមួយទៀតគឺ Hewlett-Packard (HP) បានបង្ហាញខ្លួនជាលើកដំបូងនៅឆ្នាំ ១៩៣៩ នៅពេលដែលលោក Bill Hewlett និង Dave Packard បានបង្កើតឧបករណ៍បំពងសំឡេង ។ ពួកគេបានបោះជំហានទៅមុខក្នុងវិស័យឧស្សាហកម្មតាំងពីពេលនោះមក ហើយអស់រយៈពេលជាច្រើនឆ្នាំពួកគេជាអ្នកនាំមុខគេនៅក្នុងទីផ្សារកុំព្យូទ័រលើតុ (Desktop) និងម៉ាស៊ីនព្រីន ។

នៅឆ្នាំ ១៩៨៤ ពួកគេបានណែនាំលេបថបប្រភេទ HP-100 ដែលជាកុំព្យូទ័រយួរដៃដំបូងគេរបស់ពួកគេ ។ លេបថបរបស់ពួកគេផ្តល់ជូននូវរចនាបទ និងមុខងាររួមគ្នា ហើយភាគច្រើនពួកគេបង្កើតឡើងក្នុងគោលបំណងសម្រាប់អ្នកប្រើប្រាស់ក្នុងផ្ទះ និងនៅតាមការិយាល័យជាដើម ។
៤. ក្រុមហ៊ុន Microsoft
ក្រុមហ៊ុនយក្សផលិត និងអភិវឌ្ឍទាំងផលិតផលផ្នែករឹង (Hardware) និងកម្មវិធី Licensed Software របស់អាមេរិក Microsoft គឺជាក្រុមហ៊ុនដែលប្រើប្រព័ន្ធប្រតិបត្តិការ Windows មានអាយុកាលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក្រុមហ៊ុន Microsoft គឺថ្មីសម្រាប់ទីផ្សារលេបថប ។ ពួកគេបានបង្ហាញខ្លួនជាលើកដំបូងរបស់ពួកគេក្នុងឆ្នាំ ២០១២ ជាមួយនឹងស៊េរី Surface Touch Screens ។

អេក្រង់ថាច់ស្គ្រីន (Touch Screens) និងការរចនារលោងល្អដ៏ប្រណិតរបស់ពួកគេត្រូវបានអតិថិជនចូលចិត្ត ក៏ដូចជាប្រព័ន្ធថាមពលថ្មដ៏ល្អ ។ ពួកគេទទួលបានកេរ្តិ៍ឈ្មោះក្នុងការនាំយកលេបថបល្អបំផុតមួយចំនួននៅលើទីផ្សារ ។
៥. ក្រុមហ៊ុន Asus
បំពាក់ដោយសមត្ថភាពគ្រប់យ៉ាងមិនគួរឲ្យជឿ Asus ផ្តល់ជូនអតិថិជនយ៉ាងល្អសម្រាប់ការសន្សំលុយកាក់ ។ Chromebooks និងលេបថបខ្នាតតូចរបស់ពួកគេគឺជាជម្រើសដែលងាយស្រួលប្រើបំផុតនៅលើទីផ្សារ ដែលធានាឲ្យពួកគេជាប់ចំណាត់ថ្នាក់កំពូលទាំង ៥ ។

Asus Zenbook 13 មានអេក្រង់កម្រិត 1080p ដ៏ល្អឥតខ្ចោះ ថាមពលថ្មបានយូរ រួមជាមួយនឹងលក្ខណៈពិសេសដ៏អស្ចារ្យផ្សេងទៀត ។ ការរចនារបស់វាមានភាពទាក់ទាញខ្លាំង ហើយវាងាយស្រួលសម្គាល់ខ្លួនវាពីគូប្រជែងដែលមានតម្លៃថ្លៃ និងខ្លាំងជាង ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Luxatic
ចុចអាន ៖ ម៉ាកទូរស័ព្ទ ល្បីៗលើលោកទាំង ៥ មានអ្នកប្រើប្រាស់ច្រើនបំផុត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ