ព័ត៌មានអន្ដរជាតិ
ថៃ នឹងសាងសង់ស្ពានកាត់ទន្លេមេគង្គភ្ជាប់ទៅផ្លូវរថភ្លើង ឡាវ-ចិន (មានវីដេអូ)
ក្រសួងដឹកជញ្ជូនរបស់ប្រទេសថៃកំពុងរៀបចំផែនការសិក្សាលទ្ធភាព និងការរចនាសាងសង់ស្ពានថ្មីឆ្លងកាត់ទន្លេមេគង្គ ដែលជាផ្នែកមួយទៀតក្នុងដំណាក់កាលទីបីនៃគម្រោងរថភ្លើងល្បឿនលឿនថៃ-ឡាវ-ចិន ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនលោក Saksayam Chidchob បាននិយាយថា ស្ពានទី ៧ ដែលតភ្ជាប់ទីក្រុង Nong Khai ជាមួយទីក្រុងវៀងចន្ទន៍ ដែលត្រូវបានគេស្គាល់ថាជាស្ពានមិត្តភាពថៃ-ឡាវ ទី ២ ត្រូវបានរៀបចំឡើងដើម្បីផ្ទុកការដឹកជញ្ជូនទាំងផ្លូវដែក និងផ្លូវថ្នល់ ។
លោកបានបន្ថែមថា នាយកដ្ឋានផ្លូវហាយវេនឹងទទួលបន្ទុកលើការសិក្សារចនា ដែលត្រូវបានប៉ាន់ប្រមាណថានឹងត្រូវចំណាយអស់ប្រហែល ១៤០ លានបាត (៤.២៥ លានដុល្លារអាមេរិក) ពីថវិកាកណ្តាល ។
យោងតាមលោក Saksayam បានឲ្យដឹងថា ការចំណាយលើការសាងសង់ស្ពាន និងបណ្តាញផ្លូវតូចត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៤ ពាន់លានបាត ដែលទំនងជានឹងត្រូវបែងចែករវាងប្រទេសថៃ និងឡាវ ហើយបញ្ហានេះនឹងត្រូវពិភាក្សាដោយគណៈកម្មាធិការចម្រុះថៃ-ឡាវ ។
លោករដ្ឋមន្ត្រីបាននិយាយថា គម្រោងសាងសង់ស្ពានត្រូវតែបញ្ចប់មុនពេលគម្រោងរថភ្លើងល្បឿនលឿនដំណាក់កាលទី ២ បើកដំណើរការនៅឆ្នាំ ២០២៨ ។ លោកបន្តថា ការសិក្សាលើស្ពានថ្មីដែលមានចម្ងាយ ៥០ ម៉ែត្រពីស្ពានមិត្តភាព ថៃ-ឡាវ នឹងប្រើពេល ១ ឆ្នាំ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ ថៃ ប្រើឆ្កែហិតក្លិនសាច់ជ្រូក ការពារការរត់ពន្ធសាច់ពី ឡាវ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៧ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ