Connect with us

ព័ត៌មានជាតិ

កម្ពុជា និងUN អនុម័តផែនការការងារផ្តោតលើយុវជនវ័យក្មេងដែលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩

បានផុស

នៅ

កម្ពុជា និងអង្គការសហប្រជាជាតិ បានធ្វើការអនុម័តផែនការការងារសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលផ្តោតបន្ថែមទៅលើយុវជនវ័យក្មេងដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការនេះ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈប្រឹក្សាភិបាលនៃកម្មវិធី (DEY) ដំណាក់កាលទី២ សម្រាប់ ឆ្នាំ២០២០-២០២៣កាលពីថ្ងៃទី០៨ ខែកម្ភៈ ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានគណៈប្រឹក្សាភិបាលនៃកម្មវិធីមុខរបរ និងការងារសមរម្យរបស់យុវជននៅកម្ពុជា និងលោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និងជាសហប្រធានកម្មវិធី DEYព្រមទាំង អង្គការអន្តរជាតិជាច្រើនទៀត។

កម្មវិធីនេះ រៀបចំឡើងជា ២ ផ្នែក ដោយផ្នែកទី១ ជាដំណើរទស្សនកិច្ចរបស់ក្រុមប្រឹក្សាភិបាលកម្មវិធី DEY នៅតាមគ្រឹះស្ថាន TVET ដែលជាដៃគូកម្មវិធី និងនៅតាមក្រុមហ៊ុន ដែលសិស្សនិស្សិតជាអ្នកទទួលផលពីកម្មវិធី និងផ្នែកទី២ ជាកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃកម្មវិធី DEY។

កិច្ចប្រជុំលើកទី៣ រៀបចំឡើងក្នុងគោលបំណងចំនួន ៣គឺទី១  ឆ្លុះបញ្ចាំងពីលទ្ធផលនៃកម្មវិធីក្នុងរយៈពេលពីរឆ្នាំដំបូងនៃដំណាក់កាលទី២ និងពិភាក្សាអំពីបញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីសម្រេចបាននូវលទ្ធផលរំពឹងទុក។ ទី២ ពិនិត្យ និងអនុម័តផែនការការងាររបស់កម្មវិធីសម្រាប់ឆ្នាំ២០២២ និងទី៣ពិភាក្សាអំពីដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការទទួលបានការចូលរួមចំណែកឱ្យបានកាន់តែច្រើនពីរាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជន សម្រាប់និរន្តរភាពនៃកម្មវិធី។

លោកបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា បើទោះបីជាកម្ពុជា ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើផ្នែកសេដ្ឋកិច្ច និងសង្គម ដោយសារតែការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ក៏ដោយ ក៏គម្រោងមួយនេះ នៅតែអាចបន្តដំណើរការអនុវត្តសកម្មភាពរបស់ខ្លួនទៅមុខជាបន្តបន្ទាប់។ លោករដ្ឋមន្រ្តីបានបន្តទៀតថា៖ «នៅក្នុងអំឡុងពេល២ឆ្នាំនៃការអនុវត្តកម្មវិធី DEY ដំណាក់កាលទី២នេះដែរ យើងក៏បានកសាងមូលដ្ឋានគ្រឹះដ៏ល្អមួយសម្រាប់ជួយដល់យុវជនឱ្យទទួលបានជំនាញតាមគន្លងថ្មីប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ដែលជាកាតាលីករជំរុញឱ្យយុវជនមានលទ្ធភាពទទួលបានឱកាសការងារសមរម្យ និងប្រកបដោយផលិតភាព»។

ជាលទ្ធផលនៃកិច្ចប្រជុំលើកទី៣នេះ គណៈប្រឹក្សាភិបាលបានសម្រេចឯកភាពកំណត់ដំណោះស្រាយជាយុទ្ធសាស្ត្រក្នុងការដោះស្រាយបញ្ហាប្រឈមបច្ចុប្បន្នដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តកម្មវិធី។ អនុម័តផែនការការងារសម្រាប់ការអនុវត្តកម្មវិធីក្នុងឆ្នាំ២០២២ ដែលផ្តោតបន្ថែមទៅលើយុវជនវ័យក្មេងដែលទទួលរងផលប៉ះពាល់ជាអវិជ្ជមាននៃការរីករាលត្បាតនៃជំងឺកូវីដ-១៩ ក្នុងគោលបំណង ដើម្បីគាំទ្រដល់ពួកគេក្នុងការជម្នះទៅនឹងបញ្ហាប្រឈមដែលពួកគេជួបប្រទះនៅក្នុងអំឡុងពេលការរាតត្បាតនៃជំងឺកូវីដ-១៩ និងត្រៀមខ្លួនបានល្អប្រសើរសម្រាប់ការស្តារឡើងវិញបន្ទាប់ពីជំងឺកូវីដ-១៩។

ជាមួយគ្នានេះ ក៏បានកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់និរន្តរភាពនៃកម្មវិធី ពិសេស ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរយៈពេលមួយថ្ងៃកន្លះមកនេះ បានបង្ហាញភាពជាដៃគូរវាងគ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាមួយវិស័យឯកជន ពិតជាមានសារសំខាន់ណាស់ក្នុងការដោះស្រាយ ក៏ដូចជាឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារការងាររបស់យុវជនផងដែរ៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម