ជីវិតកម្សាន្ដ
នៅសុខៗសង្សារ នាយ ចឺម បង្ហោះសារយ៉ាងគ្រោតគ្រាតបែបនេះ
ទស្សនិកជនដឹងគ្រប់គ្នាហើយថា កន្លងមកតារាចម្រៀងវ័យក្មេង នាយចឺម បានទម្លាយការពិតនូវទំនាក់ទំនងស្នេហាជាមួយនារីរូបស្រស់ម្នាក់ ដែលគេដឹងថា ជាមេម៉ាយកូនមួយ។ អ្នកមេម៉ាយកូនមួ យ ដែលកំពុងតែមានទំនាក់ទំនងស្នេហាជាមួយនាយ ចឺម ត្រូវបានគេស្គាល់ឈ្មោះ សេង សុខឃីម។

ទន្ទឹមគ្នាដែលចំណងស្នេហារបស់ពួកគេកាន់តែមានភាពផ្អែមល្ហែម និងមានគាំទ្រពីមហាជនភាគច្រើននោះ ក៏ស្រាប់តែសង្សារនាយចឺម គឺអ្នកនាង សេង សុខឃីម មុននេះបន្តិចបានបញ្ចេញអារម្មណ៍មិនសប្បាយចិត្តហើយថែមទាំងនិយាយថា កាលដែលខ្ញុំដកអ្នកណាចេញពីចិត្តមកពីខ្ញុំព្យាយាមអស់លទ្ធភាពហើយ។

អ្នកនាងបន្តទៀតថា ខ្ញុំមិនដែលសោកស្ដាយនូវការសម្រេចចិត្តរបស់ខ្លួនឯងទេហើយមិនមែនខ្ញុំមិនចេះឈឺចាប់ តែខ្ញុំជ្រើសរើសមិនឲ្យពិបាកចិត្តរ៉ាំរ៉ៃរាល់ថ្ងៃចំពោះអ្វីដែលមិនសមបំណងខ្ញុំលើលោកនេះ គ្មានអ្វីសមតាមបំណងទាំងអស់ទេ។ សង្សារនាយចឺម និយាយទៀតថា ខ្ញុំដឹងត្រឹមថាបើនរណាស្រលាញ់ខ្ញុំពិត ខ្ញុំក៏ស្រលាញ់វិញដូចគ្នាមិនថាស្នេហា មិត្តភាពទេ អ្វីក៏ដោយនៅពេលដែលខ្ញុំដឹងថាគេកាត់បន្ថយការស្រលាញ់ពីខ្ញុំ អ្វីដែលខ្ញុំត្រូវធ្វើ គឺដូចគ្នា នឹងអ្វីដែលគេធ្វើដាក់ខ្ញុំ។

អ្នកនាង សេង សុខឃីម បន្ថែមថា ខ្ញុំមិនចេះធ្វើអ្វីតែម្ខាងឲ្យខ្លួនឯងកាត់តែពិបាកនោះទេ ព្រោះចិត្តនឹងបេះដូងរបស់ខ្ញុំ គឺត្រូវឲ្យអ្នកដែលដូចគ្នា នឹងខ្ញុំ នរណាផ្លាស់ប្ដូរ ខ្ញុំក៏ផ្លាស់ប្ដូរ នរណាស្មោះ ត្រង់ខ្ញុំក៏ស្មោះត្រង់ នរណាកាត់បន្ថយភាពល្អៗខ្ញុំកាត់បន្ថយដូចគ្នាតែបើអ្នកកាន់តែស្រលាញ់ខ្ញុំកាន់តែស្មោះត្រង់នឹងខ្ញុំមិនថានៅមុខឬក្រោយខ្នង ខ្ញុំក៏តបស្នងនូវអ្វីគ្រប់បែបយ៉ាងឲ្យអស់ពីបេះដូង ហើយបរិសុទ្ធបំផុតចំពោះទំនាក់ទំនងមួយនោះ។

ទោះបីជាយ៉ាងណាអ្នកនាង សេង សុឃីម មិនបានបញ្ជាក់ទេថា នាងកំពុងមានបញ្ហាអន់ចិត្តជាមួយអ្នកឡើយខណៈមានការសង្ស័យនឹងសំនួរថា អ្នកនាង សេង សុឃីម តើអាចទេដែលមានបញ្ហាអន់ចិត្តជាមួយគូស្នេហ៍បណ្តូលចិត្តនាយចឺម នោះ?។


សូមជម្រាបដែរថា តារាចម្រៀង ចឺម កន្លងមកធ្លាប់បានបញ្ជាក់កម្ពុជាថ្មីឲ្យដឹងថា សម្រាប់គូស្នេហ៍ក្រោយនេះ គឺស្គាល់គ្នាត្រឹមតែរយពេលខ្លីប៉ុណ្ណោះក៏ចាប់ផ្តើមកើតជាទំនាក់ទំនងស្នេហាតែម្តង។ នាយថា បច្ចុប្បន្នពួកគេកំពុងស្វែងយល់ចិត្តគ្នាបណ្តើរៗទម្រាំឆ្លងដល់អនាគត៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា