Connect with us

KPT+

មហាសេដ្ឋីទាំងនេះ បោះបង់ការសិក្សា នៅសាកលវិទ្យាល័យធំៗ ដើម្បីចាប់យកអាជីព សាងប្រាក់ រាប់លាន

បានផុស

នៅ

ការ​បញ្ចប់​ការ​សិក្សា និង​ទទួល​បាន​សញ្ញាប័ត្រ​ មិន​មែន​ជា​លក្ខខណ្ឌ​ចាំបាច់​ សម្រាប់​ភាពជោគជ័យ​ក្នុង​ជីវិត​របស់មនុស្សគ្រប់គ្នា​ឡើយ។ ខណៈ​មហាសេដ្ឋី និង​អ្នក​ជំនាញ​កំពូលៗ​ជាច្រើន ​មិន​បាន​បញ្ចប់​ការសិក្សា ​ឲ្យចប់ចុងចប់ដើម តែអាចប្រើប្រាជ្ញា ដើម្បីសាងទ្រព្យសម្បត្តិ។

យ៉ាងណាមិញ ​មិនមែន​មាន​ន័យ​ថា ​ការ​សិក្សា​មិន​បាន​ជួយ​ជា​ចំណេះ​ទៅ​ថ្ងៃ​អនាគត​ ឬ​មិនមែន​ឲ្យ​តែ​អ្នក​បោះបង់​ការ​សិក្សា​ពាក់​កណ្ដាល​ទី​​​ សុទ្ធតែ​ជា​មហាសេដ្ឋី​ទាំងអស់​ដូចគ្នា​នោះ​ទេ។​ វា​អាស្រ័យ​លើ​ចំណេះ​ជំនាញ​ ដែល​តោង​ជាប់​មក​ជាមួយ ​រួមផ្សំ​នឹង​ភាព​ឆ្លាតវៃ​លើស​គេ​ផង​ដែរ។

ជាក់ស្ដែងមានមហាសេដ្ឋីដូចជា ៖

១ Bill Gates (ក្រុមហ៊ុន Microsoft)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មហាសេដ្ឋី​រូប​នេះ ​បាន​ចាកចេញ​ពី Harvard បន្ទាប់​ពី​ចំណាយ​ពេល​ត្រឹមតែ ២ ឆ្នាំ ដើម្បី​បន្ត​គោលដៅ​នៃ​ការ​កសាង​អាជីវកម្ម​ផ្ទាល់ខ្លួន។ Gates បាន​ក្លាយជា​មហាសេដ្ឋី​នៅ​អាយុ ២៦ ឆ្នាំ។ ឥឡូវនេះ​ ទ្រព្យសម្បត្តិ​របស់​គាត់​ គឺ​ប្រហែល ១៣១ ពាន់​លាន​ដុល្លារ ដោយ Gates នៅ​តែបន្តរក្សាតំណែង​កំពូល​ក្នុង​តារាង Forbes បើទោះបីជា​តំណែងរបស់គាត់​នៅក្រុមហ៊ុន Microsoft លែង​បន្ត​ និង​ផ្ដោត​លើ​តែ​ការងារ​សប្បុរសធម៌ និង​ការផ្សព្វផ្សាយ​ការចាក់វ៉ាក់សាំងដ៏ធំប្រឆាំងនឹងកូវីដក៏ដោយ។ ទោះយ៉ាងណា ​ក្នុង​រយៈពេល​ពីរ​ឆ្នាំនៅ​សាកលវិទ្យាល័យ Harvard លោក​បាន​សារភាព​ថា​ សោកស្ដាយ​រឿង​តែ​មួយ​គត់ ហើយ​នោះ​មិនមែន​ជា​ការ​បរាជ័យ ​ក្នុង​ការ​បញ្ចប់​ការសិក្សា​នោះ​ទេ។ គាត់បាននិយាយថា “ខ្ញុំ​ចង់​ឲ្យ​ខ្ញុំ​ មាន​ទំនាក់ទំនង​ល្អ​ជាង​នេះ​ នៅ​សកលវិទ្យាល័យ ” ។

២ Mark Zuckerberg, Dustin Moskovitz (Facebook)

ក្នុង​ពិភព​នៃ​មហាសេដ្ឋី​ដែល​បោះបង់​ការ​សិក្សា​ Mark Zuckerberg ​បាន​ក្លាយ​ជា​មហាសេដ្ឋី​វ័យក្មេង​បំផុត​របស់​ពិភពលោក​ ​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ បន្ទាប់​ពី​ចាប់ផ្ដើម Facebook ដែល​ជា​ក្រុមហ៊ុន​​នាំ​ទ្រព្យសម្បត្តិ​របស់​គាត់​ ​មាន​តម្លៃ​ប្រហែល ៩០ ពាន់​លាន​ដុល្លារ​។ ដូច​លោក Gates ដែរ គាត់ក៏បានបោះបង់ការសិក្សានៅ​សាកលវិទ្យាល័យ Harvard ដោយ​ចំណាយ​ពេល​តិច​ជាង​ពីរឆ្នាំនៅទីនោះ។ ទោះជាយ៉ាងណាក៏ដោយ សាកលវិទ្យាល័យ ​បាន​ដើរតួ​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​គាត់​ក្លាយជាមហាសេដ្ឋី ព្រោះថា Facebook ដើមឡើយ​ ត្រូវ​បាន​បង្កើត​ឡើង​ជា​បណ្តាញ​ទំនាក់ទំនង ​សម្រាប់​និស្សិត​សាកលវិទ្យាល័យ Harvard ផ្សេងទៀត។

៣ Larry Page (Google/Alphabet)

មិនដូចមិត្តភ័ក្តិជាច្រើន ក្នុងចំណោមប្រធានក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស សហ​ស្ថាបនិក Google លោក Larry Page បានបញ្ចប់​ការ​សិក្សា​ពីសាកលវិទ្យាល័យមួយ។ ហេតុអ្វី​បាន​ជា​គាត់​ស្ថិត​ក្នុង​បញ្ជី​បោះបង់​សិក្សា​ដែរ? នេះ​ក៏​ដោយសារ​តែ​គាត់​រៀន​បណ្ដែតនិងមិនបានពេញលេញដូចសិស្សដទៃ ហើយដើម្បី​ទទួល​បាន​សញ្ញាប័ត្រ​បណ្ឌិត​របស់​គាត់ ​នៅ​សាកលវិទ្យាល័យ Michigan គឺមានតែធ្វើដូច្នេះ។

៤ Larry Ellison (Oracle)

ក្នុងន័យមួយ លោក Larry Ellison បាន​ផ្ដួល​មនុស្ស​ផ្សេង​ទៀត​ក្នុងបញ្ជីនេះ ចាប់តាំងពីគាត់​ បានបោះបង់​ការសិក្សាពីរដង៖ លើកទីមួយ ក្នុងឆ្នាំសិក្សាថ្នាក់ទីពីរ​នៅសាកលវិទ្យាល័យ Illinois ដោយសារតែ​ការ​ស្លាប់​របស់​ម្ដាយ​ចិញ្ចឹម​របស់​ខ្លួន និង​លើកទីពីរ​ពី​សាកលវិទ្យាល័យ Chicago ។ ប៉ុន្តែ​គាត់​បាន​ប្រើ​ចំណេះដឹង​ផ្នែក​រចនា​កុំព្យូទ័រ​ ដែល​គាត់​ទទួល​បាន​ នៅ​ពេល​ក្រោយ​ ដើម្បី​ចាប់ផ្ដើម Oracle ហើយ​រក​បាន ១០១ ពាន់លាន​ដុល្លារ។

៥ Amancio Ortega (Inditex / Zara)

មហាសេដ្ឋី Amancio Ortega បាន​ចាប់ផ្ដើម Inditex ដែល​គ្រប់គ្រង​ម៉ាក​យីហោ Zara និងហាង​ជាង ៧,០០០ បាន​ឈប់​រៀន​នៅ​ពេល​គាត់​មាន​អាយុ ១៤ ឆ្នាំ។ ទោះយ៉ាងណា នោះមិ​ន​បាន​រារាំង​គាត់ ​ពី​ការរក​ប្រាក់​ចំណូល​បាន​ប្រហែល ៧០ ពាន់​លាន​ដុល្លារ​នោះ​ទេ។

៦ Michael Dell (ក្រុមហ៊ុន Dell)

គាត់​បាន​ចាប់ផ្ដើម​ក្រុមហ៊ុន​ផ្ទាល់ខ្លួន​ ដោយ​ក្រោយមកនាំឲ្យគាត់ទទួលបាន ៤៩ពាន់លានដុល្លារ បន្ទាប់​ពី​បោះបង់​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Texas ជា​កន្លែង​ដែល​គាត់​បាន​ចុះឈ្មោះ​ចូល​រៀន​មុន​អាយុ ១៩ ឆ្នាំ។ គាត់​បាន​ទៅ​ទីនោះ​ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ឪពុកម្ដាយ​របស់​គាត់ ប៉ុន្តែ​ភ្លាមៗ​នោះ គាត់ដឹង​ថា ​អនាគត​របស់​គាត់​ ស្ថិត​នៅ​កន្លែង​ផ្សេង​ក្នុង​បច្ចេកវិទ្យា​ខ្ពស់ ជំនួស​​ឲ្យ​ការ​ធ្វើ​ជា​វេជ្ជបណ្ឌិត។

៧ Jack Dorsey (Twitter)

Facebook មិន​មែន​ជា​វេទិកា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​តែ​មួយ​គត់​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ការ​បោះបង់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ។ ស្ថាបនិក Twitter លោក Jack Dorsey បាន​បោះបង់​ចោល​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Missouri University of Science and Technology សម្រាប់​ហេតុផល​ដូចគ្នា​ ទៅនឹង Zuckerberg ដើម្បី​លះបង់​ខ្លួន​គាត់ ​ក្នុង​ការ​អភិវឌ្ឍន៍​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​ ដែល​ចុងក្រោយ​បាន​នាំ​ឲ្យ​គាត់​មាន​ទ្រព្យសម្បត្តិ​ប្រហែល ១៣.៧ ពាន់​លាន​ដុល្លារ។

៨ Simon Nixon (Moneysupermarket និង SimonEscapes)

ហេតុផល​របស់​លោក Simon Nixon សម្រាប់ការចាកចេញពីសាកលវិទ្យាល័យ Nottingham ហាក់​ដូចជា​មិន​សមហេតុផល ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ វាបានធ្វើ​ឲ្យ​គាត់​ស្ថិត​ក្នុង​បញ្ជី​មហាសេដ្ឋី​ដែល​មាន​ទឹក​ប្រាក់​ចំនួន ២.៤៤ ពាន់លានដុល្លារនៅក្នុងហោប៉ៅ​របស់​គាត់។ បន្ទាប់ពី​បាន​រក​ឃើញថា ​សាកលវិទ្យាល័យ “គួរ​ឲ្យ​ធុញ​ពេក” Nixon បាន​ជួយស្វែងរកសេវា Moneysupermarket សម្រាប់​ផ្ដល់​ព័ត៌មាន​អំពី​កម្ចី​ទិញ​ផ្ទះ។ ក្រោយ​មក ​គាត់​បាន​ប្រើ​លុយ​ដែល​គាត់​រក​បាន​ពី​វា​ ដើម្បី​ផ្ដល់​មូលនិធិ​ដល់​ការ​ចាប់ផ្ដើម​អាជីវកម្ម​ដែល​ជោគជ័យ​ជាច្រើន​ដូចជា Airbnb និង​កម្មវិធី​ឈ្មួញ​កណ្ដាល​វិនិយោគ​លក់រាយ Robinhood ក៏ដូចជា​បង្កើត​ការ​ជួល​ផ្ទះ​ប្រណីត​ ដែល​មាន​ឈ្មោះ​ថា SimonEscapes ។

៩ Ben Francis (Gymshark)

Ben Francis បាន​ចាប់ផ្ដើម​ជា​សំលៀកបំពាក់​កីឡា​ ធ្វើ​ដោយ​ដៃ​ ដែល​ផលិតនៅផ្ទះ​ឪពុកម្ដាយ​ខ្លួន។ នៅ​ទីបំផុត​វា​បាន​រីកចម្រើន ​ទៅជា អាជីវកម្ម​ដែល​មាន​តម្លៃ​ប្រហែល ១.៣៦ ពាន់​លាន​ដុល្លារ។ ក្រោយមក Francis បាន​និយាយ​ថា ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Aston ដែល​គាត់​បាន​ចាកចេញ​មុន​ពេល​បញ្ចប់​ការ​សិក្សា បាន​ផ្ដល់​ឲ្យ​គាត់​នូវ “មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ​មួយ ​សម្រាប់​កសាង​អាជីវកម្ម” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់ក្លាយជា មហាសេដ្ឋី ការសិក្សាអ្វីខ្លះ ដែលគេត្រូវការ ?

ចុចអាន៖មុនល្បីល្បាញនិងមានលុយកប់ពពក មហាសេដ្ឋីទាំងនេះ​ ធ្លាប់ធ្វើការស៊ីឈ្នួលឲ្យគេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ថៃបន្ត​កំណត់តម្លៃហ្គាសចម្អិនម្ហូប ដើម្បី​ជួយ​ប្រជាជន​កាត់បន្ថយការចំណាយ

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​មីយ៉ាន់​ម៉ា​និង​រុស្ស៊ីព្រោះជួញអាវុធឱ្យ​​​របប​យោធា​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ត្រាំ ស្តីឲ្យ បៃដិន ថា ម្តេចក៏ល្ងង់ ទៅឲ្យអ៊ុយក្រែន បាញ់មីស៊ីលអាមេរិក ចូលដីរុស្ស៊ី ទាំងមិនសួរគាត់មួយម៉ាត់

ចរាចរណ៍១២ នាទីutes មុន

បុរសចំណាស់ម្នាក់ បើករថយន្ត BMW ជាន់ហ្គ៊ែរស្មានជាហ្វ្រាំង បុកចូលឱសថស្ថាន ១ កន្លែង រងការខូចខាត

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ចាប់​ពី​ដើម​ឆ្នាំ​២០២៥ ថៃ​លែង​ឲ្យ​នាំ​ចូល​សំណល់​ប្លាស្ទិក​ទៀត​ហើយ

ព័ត៌មានជាតិ២២ ម៉ោង មុន

អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជាថ្មីម្ដងទៀត! លោក ហ្សេលេនស្គី អញ្ជើញសម្ដេចតេជោ ធ្វើទស្សនកិច្ចនៅអ៊ុយក្រែន តែសម្តេចឆ្លើយថា រង់ចាំពេលសមស្របសិន

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​មនុស្សជិត​១៣ម៉ឺនគ្រួសារ​​រងគ្រោះ​​ដោយ​ទឹកជំនន់​នៅថៃ​ ខណៈអ្នកស្លាប់​កើន​ដល់​៣៥​នាក់​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

លោក Zelensky៖ រុស្ស៊ី​ដុត​មុខ​សាកសព​ទាហាន​កូរ៉េ​ខាង​ជើង ដើម្បី​លាក់​អត្តសញ្ញាណ (វីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម