ព័ត៌មានជាតិ
សម្តេច ស ខេង ស្នើឱ្យត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានស្នើឱ្យមន្ត្រីពាក់ព័ន្ធ ត្រូវត្រួតពិនិត្យសារធាតុញៀនចំពោះអ្នកបើកបររថយន្តធុនធំ ដើម្បីមានវិធានការតាមច្បាប់។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។
សម្ដេចក្រឡាហោម បានអះអាងថា ៖ «អ្នកបើកបររថយន្តធុនធំមួយចំនួននៅតាមក្រុមហ៊ុនប្រើប្រាស់នូវសាធាតុញៀន។ ហេតុដូច្នេះ សូមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យ ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនោះ គឺអគ្គស្នងការដ្ឋានគបាលជាតិ ដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នោះ»។ សម្តេចក្រឡាហោម បានបន្តថា អ្នកបើកបរមិនតិចទេដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ហេតុនេះ ត្រូវរៀបចំបែបបទនីតិវិធី ដើម្បីធ្វើការត្រួតពិនិត្យ មានកិច្ចសហការរវាងសមត្ថកិច្ចជាមួយវិស័យឯកជន ពិសេស ក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំង ត្រូវរកវិធីដោះស្រាយ ដែលនេះជាបញ្ហាត្រូវតែយកចិត្តទុកដាក់។
ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះដែរ សម្តេចក្រឡាហោម បានសម្តែងក្តីព្រួយបារម្ភពីបញ្ហាសុខភាពសាធារណៈពាក់ព័ន្ធនឹងគ្រឿងញៀនដែលនឹងផ្តល់ការលំបាកកាន់តែខ្លាំង ព្រោះថា ក្នុងចំណោមអ្នកជាប់ពន្ធនាគារប្រមាណ ៣៨ ០០០នាក់ មានជាង២០ ០០០នាក់ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន។ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា បច្ចុប្បន្ន ពន្ធនាគារជួបបញ្ហាណែនចង្អៀត ដោយសារតែ៥៤,៥២ភាគរយ ក្នុងចំណោមអ្នកជាប់ឃុំ ជាអ្នកដែលពាក់ព័ន្ធគ្រឿងញៀន៕
ដោយ ៖ សំអឿន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ