Connect with us

សន្តិសុខសង្គម

ឆេះផ្ទះមួយខ្នងទាំងស្រុង ងាប់បង្កងជាង ៥០០ ក្បាល

បានផុស

នៅ

លំនៅឋានរបស់ប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ ដោយខ្ទេចខ្ទីទាំងទ្រព្យសម្បត្តិនិងងាប់ទាំងបង្កងរាប់រយក្បាលផងដែរ ខណៈដែល​ម្ចាស់ផ្ទះ​រវល់​ទៅ​ចូលរួម​កម្មវិធី​ផ្ទះ​បងប្អូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ បានកើត​ឡើងកាលពី​ថ្ងៃទី ៨ ខែ​កុ​ម្ភៈ ឆ្នាំ​ ២០២២ នៅវេលា​ម៉ោង ១១ យប់ ស្ថិតនៅ​ចំណុច​ប៉ា​លហាល ភូមិ​មុខរា​ហ៍​ ១ ឃុំ​មុខរា​ហ៍ ស្រុក​រុក្ខ​គិរី ខេត្តបាត់ដំបង។ ករណីនេះ ​គឺ​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​ចំនួន ០១ ​ខ្នង (​ឆេះ​ទាំងស្រុង​) ទំហំ​ ៤​ម​x៦​ ម ធ្វើ​ពី​ឈើ​ជញ្ជាំង​បាំង​ស័ង្កសី ដំបូល​ប្រក់​ស័ង្កសី សម្ភារៈដែល​ខូចខាត​រួមមាន​៖ ឆេះ​អង្ករ ១០០ ​គីឡូក្រាម ឆេះ​ប្រាក់​ខ្មែរ​អស់ ១,០០០,០០០ (​មួយ​លាន​រៀល​) ឆេះ​ជី ៣​ ការុង ឆេះ​ថ្នាំ​បាញ់​ស្រូវ ៣ ប៊ីដុង ឆេះ​កង់ ១​ គ្រឿង ងាប់​បង្កង​អស់ជាង ​៥០០ ​ក្បាល និង​របស់របរ​ប្រើប្រាស់​ក្នុងផ្ទះ​ឆេះ​ទាំងស្រុង​។

តាម​ការអះអាង​ពី​កម្លាំង​ជំនាញបាន​បញ្ជាក់ថា ​មូលហេតុ​ គឺអាច​ឆ្លង​ចរន្តអគ្គិសនី​(​ម្ចាស់ផ្ទះ​មិន​នៅជាប់​រវល់​ទៅ​ចូលរួម​កម្មវិធី​បងប្អូន​។ ភ្លាមៗ​នោះ សមត្ថកិច្ច​ពុំ​បានចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ​ទេ ដោយសារ​ផ្លូវ​តូច និង​ឆ្ងាយពិបាក​ក្នុងការ​ធ្វើដំណើរ​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៨ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៨ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម