Connect with us

ព័ត៌មានអន្ដរជាតិ

ករណីមួយ អាចឲ្យលោក ប្រាយុទ្ធ ទៅដឹកនាំគណបក្សថ្មី

បានផុស

នៅ

នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងត្រូវបានអញ្ជើញឲ្យទៅដឹកនាំគណបក្ស Ruam Thai Sang Chart ប្រសិនបើគណបក្ស Palang Pracharath (PPRP) បន្តដាក់សម្ពាធលើរូបលោក។ នេះបើតាមការឲ្យដឹងពីស្ថាបនិកគណបក្សថ្មីនៅថ្ងៃពុធទី ៩ខែកុម្ភៈ។

This image has an empty alt attribute; its file name is 100033178_prayutchan-o-chaofthailand.jpg

លោក Seksakol Atthawong អនុរដ្ឋមន្ត្រីនៅទីស្តីការនាយករដ្ឋមន្ត្រី បាននិយាយថា លោកបានបង្កើតគណបក្ស Ruam Thai Sang Chart ជាការទប់ទល់ក្នុងករណីដែលគណបក្ស PPRP មិនតែងតាំងលោក ប្រាយុទ្ធ ជានាយករដ្ឋមន្ត្រីបន្ទាប់។

កាលពីខែកញ្ញាឆ្នាំមុន មានការប៉ុនប៉ងផ្តួលរំលំនាយករដ្ឋមន្ត្រីក្នុងអំឡុងពេលនៃការជជែកដេញដោល ហើយការគាបសង្កត់លើរូបលោកនៅតែបន្តក្នុងគណបក្ស PPRP ។

This image has an empty alt attribute; its file name is 443066_150519_956_500_jpg.jpg

លោកបន្តថា “មនុស្សមួយក្រុម តែងតែព្យាយាមប្រើយុទ្ធសាស្ត្រនយោបាយ។ រឿងនេះមិនអាចទទួលយកបានទេ។ ក្នុងនាមខ្ញុំជាជំនួយការនាយករដ្ឋមន្ត្រី ខ្ញុំបានយកចិត្តទុកដាក់លើកិច្ចការនយោបាយរបស់គាត់អស់រយៈពេលបីឆ្នាំមកហើយ។ ប្រសិនបើខ្ញុំមិនធ្វើអ្វី ឬបរាជ័យក្នុងការស្វែងរកផ្លូវចេញ ហើយគណបក្ស Palang Pracharath មិនតែងតាំងគាត់ជានាយករដ្ឋមន្ត្រី តើនាយករដ្ឋមន្ត្រីនឹងមានផ្លូវចេញដែរឬទេ?”។

លោក Seksakol បន្ថែម​ថា មាន​មនុស្ស​ជា​ច្រើន​ចង់​ចូល​បក្ស​ថ្មី។ លោក​រំពឹង​ថា ​សមាជិក​សភា​ដែល​​ជាប់​ឆ្នោត​ដោយ​សារ​តែ​ប្រជាប្រិយភាព​របស់​លោក ប្រាយុទ្ធ នឹង​ចូល​រួម។ លោក​​បញ្ជាក់​ថា លោក​មាន​គម្រោង​អញ្ជើញ​លោក​ ប្រាយុទ្ធ ឲ្យ​មក​ដឹកនាំ​គណបក្ស​ថ្មី៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ UN ជំរុញលោក ប្រាយុទ្ធ ឲ្យជួយបញ្ឈប់វិបត្តិ មីយ៉ាន់ម៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម