Connect with us

សន្តិសុខសង្គម

ជនសង្ស័យទាំង​ ៦ នាក់​ ជាប់ចោទពី​បទ​ឃាត​កម្មគិតទុកជាមុន​ មាន​ទោស​ជាប់ពន្ធនាគារ​​មួយជីវិត

បានផុស

នៅ

សមត្ថកិច្ចខេត្តមណ្ឌលគិរី នៅថ្ងៃទី ៨ ខែកុម្ភៈ បាននាំខ្លួនបុរសជនសង្ស័យទាំង ៦នាក់ ទៅកាន់​តុលាការដំបូងខេត្តមណ្ឌលគិរីដើម្បីឱ្យ​ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់​ទៅលើបទល្មើស​ឃាតកម្ម និងប៉ុនប៉ងសម្លាប់គ្រួសារ នៅមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរសជនសង្ស័យទាំង ៦ នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីការស៊ើបអង្កេតករណី​ឃាតកម្មទៅ​លើមនុស្ស ៥ នាក់ និងប៉ុនប៉ងសម្លាប់កុមារម្នាក់ នៅថ្ងៃទី ១ ខែកុម្ភៈ ​នៅក្នុង​ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ជនសង្ស័យ ទាំង​បានចោទថា គ្រួសារជនរងគ្រោះ​ចេះអំពើអាបធ្មប់ និងបានធ្វើអំពើទៅលើក្រុមគ្រួសារពួកគេទើបរៀបចំគំនិតសម្លាប់គ្រួសារជនរងគ្រោះ។

ព្រះរាជអាជ្ញា បានចោទអ្នកទាំង ៦ ពីបទផ្ដើមគំនិត និងឃាតកម្មគិតទុកជាមុនរួមមាន៖

១. រឹម ធា ភេទប្រុស អាយុ ២៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

២. នួន វណ្ណា ភេទប្រុស អាយុ ៥៥ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

៣. ចន្ធី ផ្វិត ភេទប្រុស អាយុ ១៤ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

៤. ចន្ធី ភ្វិត ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

៥. ខ្លឹង ចន្ធី ភេទប្រុស អាយុ ៤១ឆ្នាំ ចោទពីបទ អ្នកផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២៨ និងមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។

៦. នឹម រខិន ភេទប្រុស អាយុ ១៨ឆ្នាំ ចោទពីបទ ឃាតកម្មគិតទុកជាមុន ដូចដែលមានចែងតាមមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។ ការចោទប្រកាន់ទាំងនេះមានទម្ងន់ទោសជាប់ពន្ធនាគារអស់មួយជីវិត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤១ នាទីutes មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម