ព័ត៌មានជាតិ
វិស័យអចលនទ្រព្យមានសន្ទុះបែបណា ក្រោយមានផ្លូវថ្មីតភ្ជាប់ពីភ្នំបូកគោទៅផ្លូវជាតិលេខ៤
គិតត្រឹមថ្ងៃទី ០៩ ខែកុម្ភៈ គម្រោងស្ថាបនាផ្លូវតភ្ជាប់ឧទ្យានជាតិព្រះមុនីវង្សបូកគោ មកផ្លូវជាតិលេខ៤ ត្រង់ចំណុច PK១៥៨+២០០ អនុវត្តបាន៤៨ថ្ងៃ និងសម្រេចបានជិត ១០ គីឡូម៉ែត្រហើយ។
អ្នកជំនាញអចលនទ្រព្យ បានលើកឡើងថា ការស្ថាបនាផ្លូវនេះ គឺជាសញ្ញាវិជ្ជមាននៃវិស័យអចលនទ្រព្យ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការស្ថាបនាផ្លូវនេះ សម្រួលដល់ការធ្វើដំណើរ ចំណេញពេលវេលា និងអាចបម្រើនូវខឿនសេដ្ឋកិច្ច ពិសេសតម្លៃដីនៅស្របតាមបណ្តោយផ្លូវ និងនៅជុំវិញតំបន់ភ្នំបូកគោ នឹងមានទីផ្សារកាន់តែខ្ពស់ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធកាន់តែល្អប្រសើរ។
អ្នកជំនាញអចលនទ្រព្យរូបនេះ គូសបញ្ជាក់ថា« ឱកាសនៃការឡើងថ្លៃដីនឹងខ្ពស់ តំបន់ដែលឡើងថ្លៃខ្លាំងគឺនៅតាមផ្លូវថ្មីនេះ»។ បើតាមលោក សុខនីម បានថ្លែងថា នៅក្នុងឧទ្យានជាតិបូកគោ មានទំហំដីធំរាប់ម៉ឺនហិកតា ដោយបានបែងចែកជាប្លុកផ្សេងៗគ្នា មានផ្លូវធំ ផ្លូវតូច តំបន់ឧស្សាហកម្មកាស៊ីណូ និងតំបន់លំនៅឋានជាដើម។ ដូច្នេះហើយ តម្លៃអចលនទ្រព្យក៏ខុសគ្នាទៅតាមនឹងដែរ។ លោក សុខនីម បានវាយតម្លៃថា ដីនៅតំបន់ឧទ្យានជាតិភ្នំបូកគោ តម្លៃជាមធ្យមចន្លោះពី ២០ដុល្លារ ទៅ ៨០០ដុល្លារ ក្នុង១ម៉ែត្រការ៉ែ ទៅតាមទីតាំង។
ដោយអនុវត្តតាមប្រសាសន៍របស់សម្តេចជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្របសម្រួលជាមួយអ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា ម៉ុង ឬទ្ធី ធ្វើផ្លូវថ្មីមួយខ្សែប្រវែង ២៧ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៨+២០០ ឆ្ពោះទៅភ្នំបូកគោ ឆ្លងកាត់តាមដីសម្បទានសេដ្ឋកិច្ចចំការដូងប្រេង។ ក្នុងនោះ អ្នកឧកញ៉ា សុខ គង់ ទទួលរ៉ាប់រងការចំណាយស្ថាបនាផ្លូវ ហើយអ្នកឧកញ៉ា ម៉ុង ឬទ្ធី ជួយឈូសឆាយដើមដូងប្រេង ដើម្បីបើកផ្លូវ។
លោករដ្ឋមន្រ្តី ជា សុផារ៉ា បានឲ្យដឹង កាលពីថ្ងៃទី ០៦ ខែ កុម្ភៈថា «មុខព្រួញអ្នកឧកញ៉ាសុខ គង់ ធើ្វពីខ្នងភ្នំចុះក្រោម។ ចំណែកឧកញ៉ា ម៉ុង ឬទ្ធី អនុវត្តការដ្ឋានបើកផ្លូវពីផ្លូវជាតិលេខ៤ទៅតភ្ជាប់គ្នា ដែលមានប្រវែងសរុប ៦១ គីឡូម៉ែត្រ»។ ឧទ្យានជាតិដ៏ពិសិដ្ឋនេះ រងការខូចខាតអស់រយៈពេលរាប់រយឆ្នាំដោយសារសង្គ្រាម។ លោករដ្ឋមន្រ្តី ថ្លែងថា គម្រោងនេះនឹងជួយសម្រួលដល់ការធើ្វដំណើរ និងការគាំទ្រដល់ការវិនិយោគនានា។
ពាក់ព័ន្ធនឹងស្ថានភាពវិស័យអចលនទ្រព្យ លោក ច្រឹក សុខនីម បានលើកឡើងថា នៅឆ្នាំ ២០២២នេះ គឺជាចំណុចចាប់ផ្តើម ខណៈដែលមនុស្សចេញធ្វើដំណើរច្រើន ឱកាសនៃការទិញលក់ ក៏មានស្ថានភាពប្រសើរជាងមុនដែរ។ ប៉ុន្តែទាំងអស់នេះ នៅមានភាពផុយស្រួយនៅឡើយ ដោយសារភាពមិនច្បាស់លាស់នៃស្ថានភាពជំងឺកូវីដ-១៩។
អត្ថបទ៖ ទួន សុផល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ