Connect with us

KPT+

ធ្វើរបៀបណាទទួលបានការឱ្យតម្លៃក្នុងសង្គមកាន់តែច្រើនឡើង

បានផុស

នៅ

មនុស្ស​យើងធម្មតា ចូលចិត្តឱ្យអ្នកដទៃសម្ដែងអាកប្បកិរិយាវិជ្ជមាន​ដាក់ ហើយយល់​ថា គេជាមនុស្សល្អភា្លមប្រសិនគេជួយ និងយល់ចិត្ត​យើងដោយទង្វើត្រជាក់ៗ។ ប៉ុន្តែ​ក្នុងរបត់សង្គមខ្លះ មនុស្ស​ដែលរង់ចាំ​ជំនួយនិងផ្អែកលើអ្នកដទៃជាមនុស្សទន់ជ្រាយនិងមិនសូវទទួលបានការឱ្យតម្លៃឡើយ។

ចុះដើម្បីក្លាយជាមនុស្សមានតម្លៃ​ម្នាក់យើង​គួរធ្វើបែបណា?

រូបតំណាង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើត្រូវបាននរណាម្នាក់បដិសេធ ជាស្វ័យប្រវត្តិយើងនឹងមានទំនោរចូលចិត្តមនុស្សដែលទទួលយកយើង ច្រើនជាងក្រុមមនុស្សផ្សេងទៀតដែលគ្មានបទពិសោធន៍គេបដិសេធ។ ភ្លាមៗបន្ទាប់ពីការបដិសេធមួយ ស្រាប់តែនរណាម្នាក់មកធ្វើល្អដាក់ ហើយបញ្ចេញឬកពារគោរពយើងទៀត ពេលនោះយើងប្រហែលជាមិនមែនត្រឹមតែចូលចិត្តគេប៉ុណ្ណោះទេ ប៉ុន្តែនឹងគិតថាគេជាមនុស្សល្អទៀតផង។ បើមាននរណាម្នាក់ធ្លាប់ស្មោះត្រង់នឹងយើងខ្លាំង ប៉ុន្តែបន្ទាប់មកយើងបានជួបមនុស្សម្នាក់ក្បត់យើង វាប្រាកដណាស់ថាយើងពិតជានឹងចូលចិត្តមនុស្សដំបូងច្រើនជាងអ្នកក្រោយ។ ​​​​​នៅត្រង់នេះវាមិនខុសគ្នាទេ យើងអាចប្រើវិធីត្រឡប់ទៅមនុស្សជុំវិញដោយទង្វើល្អៗផ្ទុយពីអ្នកមុនៗដែលពួកគេធ្លាប់ជួប។ អារម្មណ៍ល្អរបស់គេនឹងកើតមានចំពោះយើង ដូចដែលយើងមានចំពោះមនុស្សល្អណាម្នាក់ជាក់ជាពុំខាន។

ជួយទុក្ខធុរៈគេឱ្យដូចខ្លួនឯងចង់បាន

គ្មានមនុស្សណាបេះដូងថ្មមិនទោរទន់នឹងទង្វើល្អទេ ប៉ុន្តែក៏មិនមែន​ចេះតែប្រើទង្វើល្អនោះតាមតែនឹកឃើញដែរ គឺត្រូវមានរបៀបនិងពេលដែលត្រូវធ្វើវា។

រូបតំណាង

ទឹកចិត្តមនុស្សមិនសុទ្ធតែត្រូវគ្នាទាំងអស់ឡើយ៖ យើងមិនអាចប្រព្រឹត្ដចំពោះមនុស្សគ្រប់គ្នាតាមរបៀបដូចៗគ្នាទេ ពីព្រោះមនុស្សម្នាក់ៗមានតម្រូវការផ្ទាល់ខ្លួនរបស់គេ។

ស្វែងយល់ពីតម្រូវការរបស់បុគ្គល៖ បើយើងចង់ធ្វើឱ្យមនុស្សម្នាក់សម្របតាម នោះយើងត្រូវតែយល់ច្បាស់ពីបុគ្គលិកលក្ខណៈ សាវតា និងតម្រូវការរបស់គេជាមុនសិន។

រង់ចាំពេលវេលាត្រឹមត្រូវ៖ ពេលមនុស្សម្នាក់នោះប្រឈមមុខនឹងស្ថានភាពដែលលំបាកហើយគេត្រូវការជំនួយណាមួយ ឬត្រូវការមិត្តភក្តិជួយ វាជាឱកាសដែលយើងអាចបង្ហាញថាយើងជាមនុស្សម្នាក់ដែលនៅក្បែរគេនិងអាចរំលែកទុក្ខគេបាន។

ប្រសិនបើអ្នកអាចធ្វើតាមជំហានទាំងនេះបានយ៉ាងត្រឹមត្រូវ នោះអ្នកច្បាស់ជាក្លាយមនុស្សដែលគេនឹងចូលចិត្តស្រឡាញ់ ទោះមិនខ្លាំងក្លាតែក៏នឹងច្រើនជាងមុនពុំខានឡើយ!!

ប្រែសម្រួល៖ សន្យា

ប្រភព៖ 2knowmyself

ចុចអាន៖ ពាក្យថា មនុស្ស​ទន់ខ្សោយពឹងសំណាង​ មនុស្ស​រឹងមាំ ពឹងខ្លួនឯងមានន័យ​ដូចម្តេច?

ចុចអាន៖ បើ​ពិត​ជាមាន​ទម្លាប់​ទាំងនេះ ទោះ​សមត្ថភាព​ស្ទើរ អាច​ជោគជ័យ​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥១ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម