Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រាប់ឲ្យធ្វើតេស្តកូវីដសិន មុនរួមភេទ នៅទិវានៃក្តីស្រឡាញ់

បានផុស

នៅ

មុនពេលរួមភេទក្នុងទិវានៃក្តីស្រលាញ់ គូស្នេហ៍ សូមមេត្តាធ្វើតេស្តរហ័សរកមេរោគកូវីដ១៩ជាមុនសិន។ នេះ​ជា​អនុសាសន៍​របស់​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺ​ (DDC) របស់​ប្រទេស​ថៃ។

This image has an empty alt attribute; its file name is test-1024x683.webp

នៅថ្ងៃពុធទី៩ខែកុម្ភៈនេះ អគ្គនាយក DDC លោក Suwanchai Wattanayingcharoenchai បានសម្តែងការព្រួយបារម្ភថា អាចនឹងមានករណីឆ្លងកូវីដ-១៩ កើនឡើងខ្លាំងបន្ទាប់ពីទិវាក្តីស្រឡាញ់។

ពេលដែលគូស្នេហ៍ ចេញក្រៅណាត់ជួបគ្នា និងញ៉ាំអាហារពេលល្ងាច រួមទាំងភេសជ្ជៈ លោកបាននិយាយថា គ្រប់គ្នាគួរតែបន្តប្រុងប្រយ័ត្នចំពោះការរីករាលដាលនៃមេរោគកូវីដ១៩។

This image has an empty alt attribute; its file name is skynews-sex-baby-boom-couple_4875223-1024x576.jpg

លោកបានផ្តល់អនុសាសន៍ថា អ្នកដែលចង់ចូលរួមព្រឹត្តិការណ៍ ឬពិធីជប់លៀងនានា គួរតែវាយតម្លៃហានិភ័យផ្ទាល់ខ្លួនឯង ដោយប្រើកម្មវិធី Thai Save Thai ។ ហើយសម្រាប់ការរួមភេទដោយសុវត្ថិភាព គូស្នេហ៍គួរតែធ្វើតេស្តរហ័សចេញលទ្ធផលអវិជ្ជមាន ជាមុនសិន។។

កាលពីខែសីហាឆ្នាំមុន ក្រសួងសុខាភិបាលថៃ បានចេញនូវសេចក្តីណែនាំអំពី “ការរួមភេទដោយសុវត្ថិភាពការពារកូវីដ” ដែលរួមមានការពាក់ម៉ាស និងស្រោមអនាម័យ ស្វែងរកទីតាំងដែលមិនទល់មុខគ្នា ក៏ដូចជាអាថ៌កំបាំងផ្សេងៗទៀត៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Thaiger

ចុចអាន៖ ទោះធ្លាប់កើតកូវីដ តែអ្នកនៅតែអាចឆ្លង អូមីក្រុង

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម