Connect with us

កីឡា

ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ប្រតិបត្តិ​ការរៀបចំ​ស៊ី​ហ្គេម​- អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ គ្រប់ភាគី​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ខិតខំ ដើម្បី​ឆ្ពោះទៅរក​ភាពជោគជ័យ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

បានផុស

នៅ

សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០២៣ បាន​ថ្លែងថា ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ប្រតិ ប​ត្តិ​ការរៀបចំ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ២០២៣ ដូច្នេះ​ចាំបាច់​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ត្រូវមាន​ភាព​ប្រាកដនិយម និង​ការទទួល ខុសត្រូវ​ខ្ពស់បំផុត ដើម្បី​ឆ្ពោះទៅរក​ភាព​ជោគជ័យ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ដ្រ​រៀបចំ​លើកដំបូង នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការ ងារ​ឆ្នាំ​២០២១ និង​លើក​ទិសដៅ​ឆ្នាំ​២០២២- ២០ ២៣​និង​សិក្ខាសាលា​ថ្នាក់ជាតិ​ស្ដីពី អភិបាលកិច្ច​ល្អ នៃ​ការគ្រប់គ្រង​ព្រឹត្តិការណ៍ SEA Games- ASEAN Para Games ឆ្នាំ​២០២៣ នៅ​សណ្ឋាគារ​សុខា នា​ព្រឹក​ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២២​នេះ សម្តេច​ពិជ័យ​សេនា​បញ្ជាក់​ថា សន្និបាត​បូកសរុប និង​សិក្ខាសាលា​នាពេលនេះ ពិតជា​សក្ខីកម្ម​បង្ហាញ​នូវ​អ្វី​ដែលជា​សមិទ្ធផល និង​ការខ្វះខាត​នូវ​ដំណើរការ​យន្ដកា​រការ​ងារ​របស់ CAMSOC សម្រាប់​ពង្រឹង​ការអនុវត្ត​ការងារ​បន្ដទៀត។ ទិសដៅ ឆ្នាំ​២០២២ គឺជា​ឆ្នាំ​ប្រតិបត្តិការ រៀបចំ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ដែល​សន្និបាត​ថ្ងៃនេះ រួមគ្នា​លើក​បញ្ហា​ប្រឈម ការងារ​សេសសល់​មក​ពិភាក្សា និង​ដោះស្រាយ​ឲ្យ​ស៊ី ជម្រៅ​គ្រប់​ជ្រុងជ្រោយ និង​ប្រាកដប្រជា​។

សម្តេច លើកឡើង​ទៀត​ថា សន្និបាត និង​សិក្ខា សាលា​ថ្ងៃនេះ គ្រប់ភាគី​ពាក់ព័ន្ធ​នឹង​ស្វែងរក​គន្លឹះ​ការងារ​សំខាន់ៗ​បន្ថែមទៀត ដែលជា​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់ និង​ផ្ដល់នូវ​ប្រសិទ្ធភាព​ការងារ​គ្រប់​ជ្រុងជ្រោយ​របស់​គណៈកម្មាធិកា​រ​ជាតិ CAMSOC ។ ដូច្នេះ​ទិសដៅ​ឆ្នាំ​២០២២ ជា​ឆ្នាំ​ប្រតិបត្តិ​ការរៀបចំ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​របស់​យើង ដែល​ទាមទារ​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវមាន​ភាពប្រាកដនិយម ទទួលខុស ត្រូវ​ខ្ពស់បំផុត ចំពោះមុខ CAMSOC ចំពោះមុខ​រាជរដ្ឋាភិបាល និង​ចំពោះមុខ​សហព័ន្ធ​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​» ។

សម្ដេច​ពិជ័យ​សេនា​ទៀ បាញ់ ក៏បាន​សំណូម ពរ​ឲ្យ​ថ្នាក់ដឹកនាំ និង​តំណាង​ក្រសួង ស្ថាប័ន អង្គការ​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ ដែល​ចូលរួម​សន្និបាត និង​សិក្ខាសាលា​នេះ ត្រូវផ្ដោត​ការយក ចិត្ត​ទុកដាក់ និង​យក​បទពិសោធន៍​ល្អៗ ធ្វើការ​ផ្លាស់ប្ដូរ​ឲ្យ​បាន​ផុសផុល​បំផុត ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​សំខាន់​ពី​គ្រប់​ជំនាញ​ពាក់ព័ន្ធ​មក​ស​ម្រួល​ផែនការ​ការងារ និង​ការអនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៦ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១២ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម