ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់បង្ហាញមីស៊ីលប្រភេទថ្មី អាចហោះចម្ងាយ ១,៤៥០គីឡូម៉ែត្រ និងទម្លុះខែលការពារ
កាលពីថ្ងៃពុធទី០៩ខែកុម្ភៈ ប្រទេសអ៊ីរ៉ង់ បានបង្ហាញមីស៊ីលប្រភេទថ្មីដែលមានសមត្ថភាពហោះក្នុងរយៈចម្ងាយ ១,៤៥០គីឡូម៉ែត្រ។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tasnim បានឲ្យដឹងថា អង្គភាពឆ្មាំបដិវត្តន៍ឥស្លាម (IRGC) បានបង្ហាញនូវមីស៊ីល “Kheibarshekan” ដែលមានន័យថា “អ្នកការពារប្រាសាទ”។
អ៊ីរ៉ង់អះអាងថា មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយមួយនេះ មានភាពត្រឹមត្រូវច្បាស់លាស់ក្នុងការកំណត់គោលដៅ ហើយត្រូវបានបង្ហាញក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាផ្លូវការមួយ ទៅកាន់មូលដ្ឋានមីស៊ីលរបស់កងកម្លាំងអវកាស IRGC។

តាមការចុះផ្សាយ មីស៊ីលនេះដើរដោយឥន្ធនៈរឹង ហើយមានសមត្ថភាពទម្លុះខែលការពារ ជាមួយភាពបត់បែនខ្ពស់។
គួរបញ្ជាក់ថា មីស៊ីលផលិតក្នុងស្រុកមួយនេះ ត្រូវបានបង្ហាញដោយប្រធានសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Mohammad Hossein Baqeri និងមេបញ្ជាការកងកម្លាំងអវកាស IRGC លោកឧត្តមសេនីយ៍ Amir Ali Hajizadeh៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Arabiya
ចុចអាន៖ អ៊ីរ៉ង់ ស្នើឲ្យប៉ូលិសអន្តរជាតិចាប់ខ្លួនលោក Trump និងមន្ត្រី៤៧នាក់ផ្សេងទៀត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍