ព័ត៌មានអន្ដរជាតិ
ឥឡូវឆ្លងកូវីដសរុបជាសកលឡើងជាង៤០០លាននាក់ ឯអ្នកស្លាប់ជាង៦លាននាក់
ករណីឆ្លងកូវីដ-១៩ទូទាំងពិភពលោកបានឈានដល់ជាង៤០០លាននាក់ហើយគិតត្រឹមថ្ងៃអង្គារ៍ម្សិលមិញ។ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ការកើនឡើងលឿនឆាប់រហ័សបែបនេះដោយសារតែវីរុសបំប្លែងខ្លួន Omicron កំពុងរាតត្បាតខ្លាំង។
វីរុសបំប្លែងខ្លួន Omicron ដែលគ្របដណ្តប់ទូទាំងពិភពលោកនាពេលបច្ចុប្បន្នគឺស្ទើរតែករណីឆ្លងថ្មីប្រចាំថ្ងៃទាំងអស់។ ខណៈពេលករណីឆ្លងរាលដាលជាច្រើនប្រទេស ឥឡូវនេះការឆ្លងជាមធ្យមជាង២លាននាក់ក្នុងមួយៗថ្ងៃ។
ចំពោះករណីស្លាប់វិញបានកើតឡើងដល់ទៅ៧០%ក្នុងរយៈពេល៥សប្តាហ៍ចុងក្រោយដោយផ្អែកលើជាមធ្យម៧ថ្ងៃ។ ឥឡូវនេះ កូវីដ-១៩បានសម្លាប់មនុស្សសរុបទូទាំងពិភពលោកឡើងដល់ជាង៦លាននាក់ហើយ។
នៅខណៈពេលភស្តុតាំងដំបូងពីប្រទេសជាច្រើនបង្ហាញថា Omicron មានអាការឈឺស្រាលជាងវីរុសបំប្លែងខ្លួនមុនៗ ប៉ុន្តែចំនួនឆ្លងកាន់តែច្រើនអាចធ្វើឲ្យប្រព័ន្ធសុខាភិបាលទូទាំងពិភពលោកកាន់តែលំបាកទ្រាំទ្រ។
វាត្រូវការពេលត្រឹមតែជាងមួយខែប៉ុណ្ណោះដែលករណីឆ្លងពី៣០០លាននាក់ឡើងទៅដល់ជាង៤០០លាននាក់ បើប្រៀបធៀបនឹងរយៈពេលដល់ទៅ៥ខែដែលចំនួនឆ្លងចាប់ពី២០០លាននាក់ឡើងទៅដល់៣០០លាននាក់។
ប្រទេសឈានមុខគេទាំង៥បានរយការណ៍ពីករណីឆ្លងថ្មីច្រើនជាងគេបំផុតក្នុងរយៈពេលមធ្យម៧ថ្ងៃ។ ប្រទេសទាំងនោះគឺសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ រុស្ស៊ី និងប្រេស៊ីល ដែលសរុបមានដល់៣៧%នៃករណីឆ្លងថ្មីទាំងអស់ទូទាំងពិភពលោកដែលត្រូវបានរាយការណ៍៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់