សន្តិសុខសង្គម
កូនក្រមុំវ័យ១៧ឆ្នាំ រត់ចោលកូនកំលោះនៅយប់ផ្សំដំណេក សមត្ថកិច្ចកំពុងប្រកាសស្វែងរក
នារីជាកូនក្រមុំវ័យ១៧ឆ្នាំម្នាក់ បានសម្រេចចិត្តរត់ចេញពីផ្ទះចោលកូនកំលោះនៅយប់ផ្សំដំណេកដោយមិនដឹងមូលហេតុ ខណៈឪពុកម្ដាយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរក។
ករណីបាត់ខ្លួនកូនក្រមុំនៅយប់ផ្សំដំណេកនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា កូនក្រមុំដែលរត់ចេញពីផ្ទះខាងលើមានឈ្មោះ វៃ វិច្ចរ៉ា (ហៅ ស្រីវីន) អាយុ១៧ឆ្នាំ នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
សមត្ថកិច្ចបានបញ្ជាក់ថា កូនស្រីដែលបាត់ខ្លួននេះ គឺបានចេញពីផ្ទះដោយខ្លួនឯង (ចុះចោលកូនកំលោះ) ក្នុងថ្ងៃផ្សំដំណេក មិនដឹងជាទៅទីណា។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក។
សមត្ថកិច្ចក៏បានអំពាវដល់ប្រជាពលរដ្ឋ បើបានប្រទះឃើញនារីខាងលើ សូមរាយការណ៍មកមជ្ឈមណ្ឌលប្រចាំបញ្ជាលេខ១១៧ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឬទំនាក់ទំនងទៅឪពុកនារីរូបនោះ តាមរយៈលេខទូរស័ព្ទ ០១២ ៧១១ ៣៨៧ ៕
អត្ថបទ៖ សុខុម
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
KPT+៧ ថ្ងៃ ago
ប្រវត្តិដ៏គួរឱ្យចាប់អារម្មណ៍របស់ វត្តចំណាស់ទាំង ៧ ក្នុងខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៤ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+១ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ពានអាកាសភ្លោះភ្ជាប់ផ្លូវ ៦០ ម៉ែត្រ ទៅព្រលានអន្តរជាតិតេជោ ប្រកាសបើកការដ្ឋាននៅថ្ងៃ ១៧ មិថុនា នេះ