ព័ត៌មានអន្ដរជាតិ
ថៃ នឹងលុបចោលពិធីបុណ្យចូលឆ្នាំ បើការឆ្លងកូវីដ ឈានដល់ ៣ម៉ឺនករណី ក្នុងមួយថ្ងៃ (មានវីដេអូ)
ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីរបស់ប្រទេសថៃ អាចនឹងត្រូវលុបចោលមួយឆ្នាំទៀត ប្រសិនបើការឆ្លងកូវីដឈានដល់ ៣០,០០០ករណីក្នុងមួយថ្ងៃ។ នេះបើយោងតាមការលើកឡើងពី នាយកដ្ឋានគ្រប់គ្រងជំងឺថៃ ហៅកាត់ DDC។
ពិធីបុណ្យចូលឆ្នាំថ្មីរបស់ប្រទេសថៃ ត្រូវបានលុបចោលក្នុងឆ្នាំ ២០២០ និង ២០២១ ដោយសារការព្រួយបារម្ភអំពីមេរោគឆ្លង។
DDC ព្រមានថា ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មីដែលត្រូវនឹងថ្ងៃទី១៣ដល់ថ្ងៃទី១៥ខែមេសាឆ្នាំនេះ នឹងត្រូវលុបចោលម្តងទៀត ប្រសិនបើស្ថានភាពកូវីដ១៩ គ្រប់គ្រងមិនបានទេនោះ។
ជាមួយនឹងការរីករាលដាលនៃវីរុសបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសថៃ, មន្ត្រីសុខាភិបាលរំពឹងថា ចំនួនឆ្លងនឹងកើនឡើង ហើយឈានដល់កម្រិតខ្ពស់បំផុតនៅចុងខែកុម្ភៈដល់ដើមខែមីនា។
ប្រធាននាយកដ្ឋានរោគរាតត្បាត លោក Chakkarat Pittayawong-anont បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយថៃថា ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា ការឆ្លងនឹងកើនឡើងដល់ ៣០,០០០ករណីជារៀងរាល់ថ្ងៃ ហើយគេមិនច្បាស់ថា តើករណីឆ្លងនឹងនៅតែស្ថិតក្នុងកម្រិតបែបនេះ រយៈពេលយូរប៉ុនណានោះទេ។
ស្របពេលជាមួយគ្នានោះ លោក Chakkarat បានជំរុញឲ្យប្រជាជន ជាពិសេសអ្នកដែលស្ថិតក្នុងក្រុមហានិភ័យ ទៅទទួលវ៉ាក់សាំងដូសជំរុញ និងចៀសវាងការជួបជុំជាក្រុមនៅក្នុងគ្រួសារ សាលារៀន និងកន្លែងធ្វើការ។
លោកបានបន្ថែមថា ទ្វីបអាស៊ី រួមទាំងប្រទេសថៃផងដែរ ឥឡូវកំពុងស្ថិតនៅក្នុងទិសដៅកើនឡើងករណីឆ្លង ខណៈប្រទេសនៅអឺរ៉ុប និងផ្នែកផ្សេងទៀតនៃពិភពលោកកំពុងមាននិន្នាការធ្លាក់ចុះ។ ករណីនៅប្រទេសថៃកំពុងកើនឡើងព្រោះអាជីវកម្ម កំពុងបើកឡើងវិញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ពលករចំណាកស្រុកនៅ វៀតណាម សម្រុកទៅធ្វើតេស្តរកកូវីដ ក្រោយចប់ចូលឆ្នាំ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម២ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១៧ ម៉ោង ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ