សុខភាព
អ្នកជាសះស្បើយពីកូវីដ-១៩ អាចជួបផលវិបាក ទាំងនេះ
ថ្វីត្បិតតែជាសះស្បើយពីកូវីដក៏ដោយ យើងអាចនឹងជួបផលវិបាកមួយចំនួន ដូចជាបាត់បង់ក្លិន ឬរសជាតិជាដើម។ យោងតាមការសិក្សាថ្មីមួយបានបង្ហាញថា ប្រហែលពាក់កណ្ដាលនៃអ្នកជំងឺកូវីដ-១៩ អាចប្រឈមនឹងការបាត់បង់ក្លិនរយៈពេលវែង។
ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Karolinska របស់ប្រទេសស៊ុយអែត បានធ្វើតេស្តលើអ្នកជំងឺជាង ១០០នាក់ ដែលបាត់បង់ក្លិន ក្រោយកើតជំងឺកូវីដ-១៩ នៅខែមីនា ឆ្នាំ២០២០ និងបានបង្ហាញថា នៅរយៈពេល១៨ខែក្រោយពេល ជាពីជំងឺម្នាក់ក្នុងចំណោម ២០នាក់នៅតែបាត់បង់ក្លិនដដែល។
វីរុសកូវីដ-១៩ និងផលប៉ះពាល់
ពិតណាស់ វីរុសកូវីដវាយប្រហារសួត និងសរីរាង្គផ្លូវដង្ហើមរបស់យើង ដូច្នេះហើយ ទើបអ្នកជំងឺមួយចំនួនជួបប្រទះរោគសញ្ញាផ្សេងៗ ដូចជាបាត់បង់ក្លិន រសជាតិ ឬនៅពេលខ្លះ មានបញ្ហាក្នុងការដកដង្ហើម។ ការស្រាវជ្រាវកន្លងមក បានបង្ហាញថា មានអ្នកជំងឺខ្លះទៀត នៅតែមានរោគសញ្ញាក្រោយជាសះស្បើយពីកូវីដរយៈពេល ៦ខែ។
ការបាត់បង់ក្លិននៃអ្នកជំងឺកូវីដ-១៩
រួមជាមួយអាការៈគ្រុនក្ដៅ និងក្អក ការបាត់បង់ក្លិនជារោគសញ្ញានៃវីរុសកូវីដ១៩។ ជាក់ស្ដែង ការបាត់បង់ក្លិន ឬរសជាតិ មិនមែនជារោគសញ្ញាទូទៅសម្រាប់អ្នកដែលឆ្លងវីរុសផ្លូវដង្ហើម ដូចជាគ្រុនផ្ដាសាយឡើយ។ បញ្ហានេះកើតឡើងដោយសារតែការហើមនៅក្នុងបំពង់ក និងច្រមុះ ដែលអាចរំខានដល់ការទទួលក្លិន និងរសជាតិ។ ជួនកាល វីរុសអាចបំផ្លាញសរសៃប្រសាទតូចៗនៅក្នុងរន្ធច្រមុះ ដោយកាត់បន្ថយការដឹងក្លិន ទោះជាយើងជាសះស្បើយយ៉ាងណាក្ដី។
ផលវិបាកដទៃទៀតក្រោយជាសះស្បើយពីកូវីដ-១៩
នៅពេលដែលយើងឆ្លងវីរុសកូវីដ សរីរាង្គជាច្រើននៅក្នុងរាងកាយយើងត្រូវបានបំផ្លាញ ហើយការបំផ្លាញមួយចំនួន ក៏អាចនាំមកនូវផលវិបាកធ្ងន់ធ្ងរក្រោយជាសះស្បើយពីកូវីដ ដែលរួមមាន៖
- បាត់បង់ក្លិន និងរសជាតិ
- រាករូស
- ព្រិលភ្នែក
- ពិបាកដកដង្ហើម
- សម្ពាធឈាមខ្ពស់
- ចង្វាក់បេះដូងលោតញាប់ជាដើម៕
ចុចអាន៖អ្នកជំងឺកូវីដ-១៩ ក្រជាសះស្បើយ អាចលេចចេញរោគសញ្ញាទាំងនេះ
ចុចអាន៖អ្នកជំងឺកូវីដ-១៩ ខ្លះមិនងាយជាសះស្បើយ ដោយសារមូលហេតុ ៤ នេះ
-
វប្បធម៌ ជំនឿ៣ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន