Connect with us

ព័ត៌មានជាតិ

បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី​នៅអាស៊ី-ប៉ាស៊ីហ្វិក គ្រោងរៀបចំនៅកម្ពុជា ចុងខែមីនា

បានផុស

នៅ

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) តំណាងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី(OIF) ដែលកំពុងបំពេញបេសកកម្មនៅប្រទេសកម្ពុជា ដើម្បីត្រៀមរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅចុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាន សូរស័ក្តិ បង្ហាញការគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅអាស៊ី-ប៉ាស៊ីហ្វិក (MECA)នេះ។

នៅក្នុងជំនួបពិភាក្សា កាលពីរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោករដ្ឋមន្រ្តី បានលើកឡើងពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាង​ប្រទេសកម្ពុជា និងអង្គការ OIF រួមជាមួយប្រទេសជាសមាជិកហ្វ្រង់កូហ្វូនី។ លោក បានគូសបញ្ជាក់ពីសក្តានុពលពាណិជ្ជកម្មកម្ពុជា និងការត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍ធុរជននិងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ លើសពីនេះទៀត លោករដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងពាណិជ្ជកម្មក្នុងកែទម្រង់ស្ថាប័ន និងកសាងច្បាប់និងបទប្បញ្ញត្តិនានា សំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ចនិងវិនិយោគ ដែលអនុលោមតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ជាការឆ្លើយតប លោក ឆេគូ អ៊ូស៊ូម៉ាន (Chekou OUSSOUMAN) បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និងវិនិយោគ និងបានកត់សម្គាល់ពីសក្តានុពលរបស់កម្ពុជាក្នុងវិស័យពាណិជ្ជកម្ម ដែលអាចនឹងទាក់ទាញធុរជន និងវិនិយោគិនពីបណ្តាប្រទេសហ្វ្រង់កូហ្វូនី។ លោក ឆេគូ ក៏បានប្រាប់ អំពីគោលបំណងក្នុងការរៀបចំបេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (MECA) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនៅខែមីនា ឆ្នាំ២០២២ខាងមុខនេះ។

លោកបន្តថា បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម (MECA) នេះ នឹងត្រូវដឹកនាំដោយអគ្គលេខាធិការអង្គការ OIF ក្នុងគោលបំណងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសប្រើប្រាស់ភាសាបារាំងដែលជាសមាជិក OIF មកពីទ្វីបអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកខាងជើង និងដើម្បីពង្រឹងទំនាក់ទំនងជាប្រវត្តិសាស្រ្ត និងវប្បធម៌របស់ប្រទេសជាសមាជិក OIF ទាំងអស់ ដែលជាកត្តាដ៏សំខាន់ក្នុងបរិការណ៍ពិភពលោកបច្ចុប្បន្ន ដែលកំពុងប្រឈមនឹងជំងឺរាតត្បាតសកល។ បេសកកកម្ម MECA នេះ គ្រោងនឹងមានការចូលរួមពីប្រតិបត្តិករសេដ្ឋកិច្ចប្រមាណ ៨៥ រូប មកពីគ្រប់ទ្វីបទាំងអស់ ដែលនឹងធ្វើដំណើរមកទីក្រុងហាណូយ ប្រទេសវៀតណាមជាចំណុចចាប់ផ្តើម និងរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាជាចំណុចបញ្ចប់ នៃដំណើរបេសកកម្មនេះ៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១០ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

Sokha Hotels

ព័ត៌មានពេញនិយម