ព័ត៌មានអន្ដរជាតិ
កុំឲ្យឆ្ងល់ នេះប្រាក់ឈ្នួលកម្មករប្រទេសនៅ អាស៊ាន
អត្រាប្រាក់ឈ្នួលអប្បបរមានៅទូទាំងបណ្តាប្រទេសអាស៊ានកំពុងកើនឡើងជាបណ្តើរៗដើម្បីផ្គូផ្គងនឹងការកើនឡើងតម្លៃនៃការរស់នៅរបស់តំបន់ និងជំរុញតម្រូវការក្នុងស្រុក ។ ទោះយ៉ាងណាក៏ដោយ ដោយសារជំងឺរាតត្បាត សមាជិកអាស៊ានជាច្រើនមិនបានដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ពួកគេឡើយ ។
នៅក្នុងអត្ថបទនេះ កម្ពុជាថ្មី នឹងបង្ហាញអំពីកម្រិតប្រាក់ឈ្នួលអប្បបរមាស្របច្បាប់ចុងក្រោយបង្អស់របស់កម្មករនៅក្នុងរដ្ឋសមាជិកអាស៊ាននីមួយៗ ៖
ឡាវ ៖ ប្រាក់ឈ្នួលអប្បបរមាត្រូវបានកំណត់នៅ ១១៦ ដុល្លារក្នុងមួយខែ
មីយ៉ាន់ម៉ា ៖ កម្មករទទួលបានប្រាក់ឈ្នួលជាមធ្យម ១៣៨ ដុល្លារក្នុងមួយខែ
វៀតណាម ៖ ប្រាក់ឈ្នួលជាមធ្យមទទួលបាន ១៨១ ដុល្លារក្នុងមួយខែ
កម្ពុជា ៖ កម្មករ កម្មការិនីទទួលបានប្រាក់ឈ្នួល ១៩៤ ដុល្លារក្នុងមួយខែ
ហ្វីលីពីន ៖ ប្រាក់ឈ្នួលអប្បបរមាគឺ ១៩៧ ដុល្លារក្នុងមួយខែ
ឥណ្ឌូណេស៊ី ៖ ប្រាក់ឈ្នួលរបស់កម្មករទទួលបានប្រមាណ ២២០ ដុល្លារក្នុងមួយខែ
ម៉ាឡេស៊ី ៖ ប្រាក់ឈ្នួលរបស់កម្មករមានប្រមាណ ២៩១ ដុល្លារក្នុងមួយខែ
ថៃ ៖ ប្រាក់ឈ្នួលជាមធ្យមទទួលបាន ៣២៣ ដុល្លារក្នុងមួយខែ
គួរបញ្ជាក់ថា អត្រាប្រាក់ឈ្នួលជាអប្បបរមារបស់រដ្ឋជាសមាជិកអាស៊ានទាំងនេះគឺគិតត្រឹមចុងឆ្នាំ ២០២១ ហើយលើកលែងតែប្រទេសព្រុយណេ និងសិង្ហបុរី ប៉ុណ្ណោះ ដោយសារពួកគេមិនមានប្រាក់ឈ្នួលអប្បបរមាជាកាតព្វកិច្ចនោះទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ ASEAN Briefing
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់