Connect with us

វប្បធម៌ ជំនឿ

វត្ថុ ៤ យ៉ាង គេជឿថា ជាស្នេហ៍មុខ ឲ្យគេអាណិតស្រលាញ់ អ្នកនៅលីវយូរឆ្នាំ នឹងជួបគូព្រេង

បានផុស

នៅ

ខណៈបុណ្យនៃក្តីស្រលាញ់ កាន់តែខិតជិតមកដល់ ថ្ងៃនេះ គ្រូ ណុប សូមណែនាំ របស់ ៤ យ៉ាង សម្រាប់បុរស-នារី ដែលនៅលីវ និងកំពុងស្វែងរកដៃគូជីវិតមកជាយូរ។

ទន្ទឹមនោះ វត្ថុ ៤ យ៉ាងនេះ មិនមែនសំដៅដល់តែ​រឿង​ស្នេហានោះ​ទេ ​វាក៏ជួយឲ្យ​អាជីវកម្ម​រីកចម្រើន​ទៅមុខ​ ជា​ស្នេហ៍​មុខ​ មាន​អតិថិជន​ជាប់​ចិត្ត​ មិន​ជិនណាយ​ផង​ដែរ។

១ រូប​សំណាក់​ជា​គូ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូប​សំណាក់​​មនុស្ស​ឱប​គ្នានេះ ​​ត្រូវ​បាន​គេ​ជឿ​ថា ​ជួយ​ហៅ​ស្នេហា ហៅ​គូស្នេហ៍ដែលឃ្លាតគ្នាណាយចិត្តវិលមកវិញ ជួយបង្កើន​ភាព​ទាក់ទាញ ​ជួយ​ក្នុង​ជំនួញ​ហៅ​លុយ​ ហៅ​មាស ​ឲ្យ​ចូល​មក​ក្នុង​ផ្ទះ ។

២ ខ្សែដៃគជ់ថ្មឬថ្មនាំសំណាង

-Rose Quartz ដែល​ជា​ថ្ម​ពណ៌​ផ្កាឈូក​ ​ហើយគេមាន​ជំនឿថា​ បើ​អ្នកណា​មាន​ថ្ម​នេះ ​នឹង​នាំ​នូវ​ភាព​មេត្តា​ករុណា​ដល់​មនុស្ស​ទូទៅ ជា​ពិសេស​ គេ​នឹង​ទទួល​បាន​ជំនួយ​ពី​មនុស្ស​ពេញវ័យ​ តាម​ចាំជួយជានិច្ច។ ចំណែក​ឯ​រឿង​ស្នេហា​វិញ ​ថ្ម​ប្រភេទ​នេះ នឹង​ជួយ​ឲ្យ​គូស្នេហ៍​កាន់តែស្អិតល្មួត​ យូរអង្វែង ស្រលាញ់គ្នាដល់ចាស់រៀងៗខ្លួន ។

-ថ្ម Moonstone ឬ ថ្ម​ដា​ហាន ជា​ថ្ម​ពណ៌​ស​ទន់ មាន​ពន្លឺ​ពណ៌​ខៀវ​ដ៏​ស្រស់​ស្អាត ​ចេញ​ពី​ខាងក្នុង។ វា​ត្រូវ​បាន​គេ​ជឿ​ថា​ នឹង​ជួយ​បង្កើត​ថាមពល​សម្រាប់​គូស្នេហ៍​ដែល​មាន​ទំនាស់​ឲ្យ​ត្រូវរ៉ូវ​គ្នា​វិញ។ សម្រាប់​អ្នក​នៅ​​លីវ​ បើ​មាន​ថ្ម​នេះ​ជាប់​ខ្លួន​នឹង​មាន​គេ​អាណិត​ស្រលាញ់​ចូលចិត្ត​ ទាក់ទាញ​ភេទ​ផ្ទុយ​មក​ជិត​ខ្លួន។

-ថ្ម Kunzite ជាថ្ម​ពណ៌​ផ្កា​ឈូក​ស្រាល ​ស័ក្ដិសម​ណាស់​សម្រាប់​មនុស្ស​ដែល​មិន​ពូកែ​បញ្ចេញ​អារម្មណ៍ ទៅកាន់អ្នកជុំវិញ ។ ថ្ម​ប្រភេទ​នេះ​ នឹង​ជួយ​កសាង​ទំនុក​ចិត្ត ហ៊ាន​បញ្ចេញ​មតិ វា​អាច​នឹង​ជួយ​យើង​ឲ្យ​ចែក​រំលែក​អារម្មណ៍​របស់​យើង​ជាមួយ​នឹង Crush ហ៊ានសារភាព ក្លាហាន និងមានទំនុកចិត្តជាងមុន។

៣ ខ្សែដៃ​ពណ៌​ក្រហម

ខ្សែដៃ​នេះ​គេ​មាន​ជំនឿ​ថា​ វា​ទាក់ទង​នឹង​ស្នេហា។ ដោយសារតែ​ខ្សែ​ពណ៌​ក្រហម​ បាន​ក្លាយ​ជា​និមិត្តរូប​នៃ​សេចក្ដី​ស្រឡាញ់​ នឹង​ជួយ​អ្នក​នៅ​លីវ​បាន​ជួប​គូ​ពិត។ ចំណែក​ប្ដី​ប្រពន្ធ​ឬ​សង្សារ ជឿ​ថា នឹង​ជួយ​ឲ្យ​​អ្នក​មាន​ជីវិត​ស្នេហា​កាន់​តែ​ស្អិតល្មួត​និង​រលូន​ទៅមុខ។

៤ ក្រមួន​ទឹកឃ្មុំ

ក្រមួន​ទឹកឃ្មុំ ត្រូវ​បាន​គេ​ជឿ​ថា​ នឹង​បង្កើន​ភាព​ទាក់ទាញ បន្ថែម​សេចក្ដី​សប្បុរស ជួយ​មនុស្ស​ឲ្យ​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ វា​ក៏​ជួយ​ក្នុង​ការ​ដោះស្រាយ ​ការ​ចរចា​អាជីវកម្ម​ផង​ដែរ​ ប្រសិន​បើ​បាន​ពេល​លាប​លើ​បបូរ​មាត់៕

គ្រូ ណុប

ចុចអាន៖ផ្ទះទុកចោល អាចមានវិញ្ញាណអាក្រក់រស់នៅ ប្រើក្បួននេះ ពពួកអមនុស្សចាកឆ្ងាយ

ចុចអាន៖វេទមន្តផ្លូវងងឹត​ស័ក្តិសិទ្ធិអន្ទងឱ្យគូស្នេហ៍ត្រឡប់មកវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះល្វែង​មួយ​ខ្នង​ នៅជាប់​ព្រំដែន​ថៃ​នៃ​ក្រុង​ប៉ោយប៉ែត

សន្តិសុខសង្គម៩ ម៉ោង មុន

មន្ត្រីជលផលកំពង់ចាម បន្តចុះបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅភូមិសាស្ត្រស្រុកកងមាសនិងស្រុកព្រៃឈរ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចប៉ាប ហ្វ្រង់ស៊ីស សរសើរកម្ពុជាដែលចូលរួមលុបបំបាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននៅលើពិភពលោក

ព័ត៌មានជាតិ៩ ម៉ោង មុន

ការបណ្តុះបណ្តាចំណេះទូទៅហើយ សិស្សានុសិស្ស ត្រូវបន្តបណ្តុះបណ្តាលបន្ថែម លើផ្នែកបច្ចេកវិទ្យា ទើបដើរឱ្យទាន់ការវិវត្តនៃវិស័យបច្ចេកវិទ្យាឌីជីថល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អេហ្ស៊ីប​ផ្តល់​អាវុធ​បន្ថែម​ដល់​សូម៉ាលី​ ​​ដែល​បង្ក​អរិភាព​​ជាមួយ​អេត្យូពី

Sokha Hotels

ព័ត៌មានពេញនិយម