ព័ត៌មានអន្ដរជាតិ
ថៃ ហាមប្រជាជានកុំឲ្យបាញ់ទឹកអាល់កុលជិតភ្លើងឆេះ
រដ្ឋបាលចំណីអាហារ និងឪសថថៃ (FDA) បានចេញការព្រមានដល់ប្រជាជនមិនឲ្យបាញ់ទឹកអាល់កុលសម្លាប់មេរោគលើរាងកាយ ឬក្បែរភ្លើងឆេះឡើយ ។

FDA បានចេញការព្រមានបែបនេះ បន្ទាប់ពីស្ត្រីម្នាក់បានបាញ់ថ្នាំសម្លាប់មេរោគ ឬអាល់កុលពេញខ្លួនប្រាណរបស់នាង បន្ទាប់មកក៏អុជធូបមូស ។ បច្ចុប្បន្ននាងមានរបួសរលាកធ្ងន់ធ្ងរ និងកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ។
យោងតាមរបាយការណ៍របស់សារព័ត៌មាន Thai PBS World បានឲ្យដឹងថា លោក Weerachai Nolwachai មកពី FDA បានចង្អុលបង្ហាញថា ស្ព្រៃបាញ់សម្លាប់មេរោគ ដូចជា ជែលលាងដៃ ឬអាល់កុលគឺអាចឆាប និងឆេះ ហើយវាពិតជាមិនមែនជាគំនិតល្អទេក្នុងការបាញ់វាពេញខ្លួនអ្នក រួចហើយដុតភ្លើងនោះ ។

ជំនួសមកវិញលោក Weerachai ស្នើឲ្យអ្នកប្រើប្រាស់គួរតែជូតអាល់កុលឲ្យអស់ ឬទុកវារហូតដល់ស្ងួត មុនពេលពួកគេចាប់ផ្តើមចម្អិនអាហារ ជក់បារី ឬដុតធូបមូសជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Thaiger

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់