Connect with us

ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃរៀបចំសេចក្តីព្រាងច្បាប់ គ្រប់គ្រងដ្រូន ដើម្បីធានាសន្តិសុខជាតិ

បានផុស

នៅ

ក្រសួងមហាផ្ទៃបានរៀបចំសេចក្តីព្រាងអនុក្រឹត្យគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូនដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងកិច្ចប្រជុំពិនិត្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬ ដ្រូន តាមប្រព័ន្ធវីដេអូ Zoom នាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សេចក្តីព្រាងអនុក្រឹត្យនេះ បានចំណាយពេលក្នុងការព្រាង ក៏ដូចបានរៀបចំការប្រជុំឆ្លងប្រមូលធាតុចូលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនដង ដោយសារកិច្ចការងារនេះ គឺជាការងារថ្មីសម្រាប់ប្រទេសកម្ពុជា ដែលត្រូវធ្វើការសិក្សាស្រាវជ្រាវ ពិភាក្សាគ្នាយ៉ាងលម្អិត ដើម្បីរៀបចំវិធានគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន សំដៅធានាថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងឯកជនភាព។

លោក ប៊ុន ហុន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាររៀបចំអនុក្រឹត្យ បានបញ្ជាក់ថា សេចក្តីព្រាងអនុក្រឹត្យនេះមានការចូលរួមផ្តល់ធាតុចូល ពីសំណាក់ក្រុមប្រឹក្សានីតិកម្ម និងអង្គភាពពាក់ព័ន្ធនានាក្រោមចំណុះក្រសួងមហាផ្ទៃ ចំនួន ៤៦លើក រួចមកហើយ។ ក្នុងនោះដើម្បីឱ្យសេចក្តីព្រាងនេះកាន់តែមានសុក្រឹត្យ និងវិសាលភាព ព្រមទាំងមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីណាក់សម្តេចក្រឡាហោម ក្រុមការបានរៀបចំកិច្ចប្រជុំអន្តរក្រសួង បានចំនួន ៣លើក ដែលមានការចូលរួមពីក្រសួង ចំនួន៨ ដូចជា៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងព័ត៌មាន និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាដើម។

ចំណែកលោក ឧត្តមសេនីយ៍ឯក ប៉ាង រ៉ាស៊ី អនុប្រធានក្រុមប្រឹក្សានីតិកម្ម ក្រសួងមហាផ្ទៃ បានលើកឡើងថា សេចក្តីព្រាងនេះបានរៀបចំតាក់តែងឡើងតាំងពីឆ្នាំ២០១៨ ដោយបានធ្វើការសិក្សាស្រាវជ្រាវពីបណ្តាប្រទេសជាច្រើនពីតំបន់អឺរ៉ុប និងនៅក្នុងតំបន់អាស៊ីដើម្បីធ្វើជាមូលដ្ឋាន។

លោក សក់ សេដ្ឋា បានមានប្រសាសន៍ណែនាំដល់អង្គប្រជុំ ដើម្បីចូលរួមពិនិត្យ និងផ្តើមផ្តល់ធាតុចូលនានា ឱ្យបានផុសផុល និងចូលរួមកែតម្រូវនូវចំណុចខ្វះខាតមួយចំនួនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យអនុក្រឹត្យនេះមានភាពច្បាស់លាស់ និងពេញលេញ។

សូមរំលឹកផងដែរថា អនុក្រឹត្យស្តីពីការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក ឬដ្រូន មាន ៨ជំពូក និង ៣៥មាត្រា។ អនុក្រឹត្យនេះ មានគោលបំណងគ្រប់គ្រងការចុះបញ្ជី ការអនុញ្ញាតផលិត ការកែច្នៃ ការកំណត់តំបន់ហាមឃាត់ និងការប្រើប្រាស់អាកាសយានគ្មានមនុស្សបើក ឬដ្រូន គ្រប់ប្រភេទដើម្បីធានាសន្តិសុខ សណ្តាប់សាធារណៈនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសអនុក្រឹត្យនេះមានវិសាលភាពអនុវត្តន៍ចំពោះអាកាសយានគ្មានមនុស្សបើក ឬដ្រូនគ្រប់ប្រភេទ និងអ្នកប្រើប្រាស់ អ្នកផលិត អ្នកតម្លើង អ្នកកែច្នៃនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជាលើកលែងតែអាកាសយានគ្មានមនុស្សបើក ឬដ្រូន ដែលប្រើប្រាស់សម្រាប់បម្រើឱ្យវិស័យការពារជាតិ និងសន្តិសុខជាតិ ដែលត្រូវកំណត់ដោយលិខិតបទដ្ឋានគតិយុត្តដោយឡែក៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៦ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម