ព័ត៌មានអន្ដរជាតិ
បុរសអង់គ្លេស ត្រូវចោទប្រកាន់ រំលោភស្រ្តីម្នាក់លើយន្តហោះ ពេលអ្នកដំណើរផ្សេង កំពុងដេកលក់
បុរសជនជាតិអង់គ្លេសត្រូវបានចាប់ខ្លួន បន្ទាប់ពីអ្នករួមដំណើរម្នាក់ អះអាងថា នាងត្រូវបានចាប់រំលោភនៅក្នុងកាប៊ីនថ្នាក់ទី១ លើជើងហោះហើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិក នាពេលយប់។
ជនរងគ្រោះ ដែលក៏មានសញ្ជាតិអង់គ្លេសផងដែរនោះ បានអះអាងថា នាងត្រូវបានគេរំលោភ ខណៈពេលអ្នកផ្សេងទៀត កំពុងដេកលង់លក់នៅលើយន្តហោះចេញពីទីក្រុង Newark នៃរដ្ឋ New Jersey ទៅកាន់អាកាសយានដ្ឋាន Heathrow នៃទីក្រុងឡុងដ៍។

នាងបានប្តឹងទៅអ្នកបម្រើការរបស់ជើងហោះហើរក្រុមហ៊ុន United Airlines ដោយនិយាយថា មានបុរសម្នាក់បានបង្ខំនាងឲ្យរួមភេទជាមួយគាត់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Sun។
ក្រុមបុគ្គលិកយន្តហោះ បានទូរសព្ទទៅប៉ូលិសក្រុងឡុងដ៍ជាមុន ដើម្បីរាយការណ៍ពីឧប្បត្តិហេតុនេះ ហើយមន្រ្តីប៉ូលិសក្រុង បានឡើងយន្តហោះដើម្បីចាប់ខ្លួនបុរសអាយុ៤០ឆ្នាំម្នាក់ បន្ទាប់ពីការចុះចត។
ចំណែកស្ត្រីដែលមានវ័យ៤០ឆ្នាំដូចគ្នា ក៏ត្រូវប៉ូលិសនាំទៅកន្លែងប្រឹក្សាការរំលោភសេពសន្ថវៈផងដែរ ដើម្បីសាកសួរ។

ជាមួយគ្នានេះ សមត្ថកិច្ចបានធ្វើការឆែកឆេរកាប៊ីន ខណៈបុរសដែលត្រូវបានចាប់ខ្លួន ពីបទរំលោភសេពសន្ថវៈ ត្រូវបាននាំទៅឃុំឃាំងនៅប៉ុស្តិ៍នគរបាល Heathrow។
ក្រុមមន្រ្តីបានធ្វើការស្កែនម្រាមដៃ ថតរូប និងពិនិត្យ DNA របស់គាត់។ ចាប់តាំងពីពេលនោះមក គាត់ត្រូវបានដោះលែងក្រោមការស៊ើបអង្កេត ជាបន្ត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត