ព័ត៌មានជាតិ
ក្រុមប្រឹក្សារាជធានី កោតសរសើរចំពោះ ការដោះស្រាយក្រុមបាតុកម្ម ណាហ្គាវើលដ៏ ពេញ ១ ខែ
ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរចំពោះលទ្ធផលការងារសម្រេចបានមួយចំនួនរបស់អាជ្ញាធររាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ឃួង ស្រេងជាអភិបាល ពេញ ១ ខែមករាកន្លងមកនេះ ក្នុងនោះបានដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ ដោយអត់ធ្មត់តែម៉ឺងម៉ាត់ និងប្រកបដោយ បញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋាននានា ហើយបញ្ហាសំរាមក៏ជាបញ្ហាមួយដែលអាជ្ញាធររាជធានីភ្នំពេញ ខិតខំដោះស្រាយបានយ៉ាងល្អប្រសើរផងដែរ។
ការកោតសរសើរខាងលើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ១០ ខែមករា នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើក ៣៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមាន លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីនិងលោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ សមាជិក សមាជិកា ក្រុមប្រឹក្សារាជធានីពិតជា មានការកោតសរសើរ ចំពោះគណៈអភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ដែលបានដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ដោយភាពអត់ធ្មត់តែម៉ឺងម៉ាត់ និងប្រកបដោយ បញ្ញាញាណ មិនបង្កឱ្យមានប្រតិកម្មខ្លាំងក្លាពីមជ្ឈដ្ឋាននានា សូមកោតសរសើរលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានខិតខំដោះស្រាយ ដាក់ធុងសំរាមតាមផ្លូវនានា ពិសេសខណ្ឌក្នុងរាជធានី ធ្វើឱ្យសោភណភាព អនាម័យ បរិស្ថានក្នុងរាជធានី ភ្នំពេញកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងសូមអបអរសាទរ និងថ្លែងអំណរគុណលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្ដួចផ្ដើមសាងសង់ស្ពានអាកាសឫស្សីកែវ ដែលបានសម្រួលដល់ការកកស្ទះចរាចរណ៍តាមផ្លូវជាតិលេខ ៥ ពិសេសតំបន់ឫស្សីកែវ និងតំបន់ក្បែរៗនោះ។
ពាក់ព័ន្ធនិងការដោះស្រាយបញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ បញ្ហាបាតុកម្មនៅណាហ្គាវើលដ៏ វាមិនមែនជារឿងធម្មតាពេកទេ ដោយសារតែបាតុករត្រូវបានរៀបចំនិងមានការចាត់តាំង ដែលយើងពិបាកក្នុងការដោះស្រាយបញ្ចប់។ បន្ថែមពីលើនេះទៀត ការជួបជុំធ្វើបាតុកម្មនេះបានបង្កឲ្យមានការរីករាលដាលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងថែមទៀត។ លោក កើត ឆែ បញ្ជាក់ថា មកដល់ពេលនេះ ក្រុមបាតុករចំនួនជាង ៥០ នាក់ ហើយដែលមានវិជ្ជមានកូវីដ-១៩។ នេះមិនបានគិតចំពោះបាតុករមួយចំនួនទៀត ដែលមិនបានចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការយកសំណាកផងទេ ។
លោក កើត ឆែ ក៏បានបញ្ជាក់បន្ថែមថា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចរបស់យើងក៏បានធ្វើការឃាត់ខ្លួនក្រុមបាតុករមួយចំនួនផងដែរ។ តែការឃាត់ខ្លួននោះ គឺអនុវត្តទៅតាមនីតិវិធីនៃច្បាប់ទាំងអស់ ។
លោកកើត ឆែ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក្នុងនាមគណៈអភិបាលរាជធានីក៏បានជូនបាច់ផ្កាទៅលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ផងដែរ ក្នុងឱកាសដែលលោក ម៉ប់ សារិន ត្រូវបានជ្រើសតាំងជាប្រធានសមាគមជាតិ ជំនួសលោក ប៉ា សុជាតិវង្ស ដែលបានទៅកាន់តួនាទីជាទេសរដ្ឋមន្ត្រី ទទួលបេសកកម្មពិសេស៕
អត្ថបទ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?