ព័ត៌មានជាតិ
ក្រសួងច្រានចោលការចុះផ្សាយ មូលហេតុនៃការឡើងថ្លៃជ្រូករស់
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានច្រានចោលការផ្សព្វផ្សាយរបស់ គេហទំព័រសារព័ត៌មានសង្គមថ្មី ដែលបានចុះផ្សាយដាក់ចំណងជើងថា “លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់រដ្ឋមន្ត្រីកសិកម្មថា ការឡើងថ្លៃជ្រូករស់ដោយសារកង្វះយន្តការប្រកួតប្រជែង”។
ក្រសួងកសិកម្មអះអាងថា ការចុះផ្សាយអត្ថបទនេះ គឺខុសពីការពិត និងគ្មានមូលដ្ឋានច្បាស់លាស់ ធ្វើឱ្យសាធារណជនយល់ច្រឡំលើក្រសួងកសិកម្ម។
សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកសិកម្ម បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ជុំវិញការពិនិត្យលទ្ធភាពកាត់បន្ថយការនាំចូល និងបង្កើនការដាំដុះបន្លែ ចិញ្ចឹមត្រី និងសត្វ កាលពីដើមឆ្នាំ ២០២០ ក្រសួងបានចេញគោលការគ្រប់គ្រងការនាំចូលជ្រូករស់ពីបរទេសមកផ្គត់ផ្គង់ទីផ្សារកម្ពុជា តាំងពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែនសត្វ ពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក និងទប់ស្កាត់ការនាំចូលជ្រូករស់លើសតម្រូវការមកបំផ្លាញអ្នកចិញ្ចឹម និងធានាស្ថិរភាពតម្លៃជ្រូករស់លើទីផ្សារ។
ក្រសួងបញ្ជាក់ថា បច្ចុប្បន្ន តម្លៃជ្រូករស់តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះទេ ស្ថិតនៅចន្លោះ ១១ ៥០០ ទៅ ១៣០០០ រៀល ក្នុងមួយគីឡូ អាស្រ័យទៅតាមតំបន់នីមួយៗ និងប្រភេទជ្រូកសាច់។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារ បានប្រែប្រួលចន្លោះពី ២ ម៉ឺនរៀល ទៅ ២ ៥០០០ រៀល ក្នុង១គីឡូក្រាម គឺតម្លៃមួយមានការប្រែប្រួលតិចតួចបើប្រៀបនឹងឆ្នាំ ២០២១៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ