វប្បធម៌ ជំនឿ
ទម្រង់មុខហុងស៊ុយ ៥ ប្រភេទ របស់ស្រីៗ ចាស់ៗថា អាចក្លាយជាសេដ្ឋី និងធ្វើជំនួញជោគជ័យ
វិទ្យាសាស្ត្រ បើទោះបីជាទំនើបយ៉ាងណាក្ដី តែក៏នៅតែមានមនុស្សជាច្រើន ជឿលើហោរ ការទស្សន៍ទាយ និងហុងស៊ុយខ្លះៗផងដែរ។
ជាក់ស្ដែង កម្ពុជាថ្មី ក៏ធ្លាប់បានឡើងឡើងពីហុងស៊ុយទម្រង់មុខ ៣ ប្រភេទ វាសនាចារមកថា ជាមហាសេដ្ឋី ទៅថ្ងៃមុខឲ្យប្រិយមិត្តបានដឹង និងសិក្សាស្វែងយល់ ពីផ្នែកខាងលើរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ ខាងក្រោមនេះ គឺជាទម្រង់មុខមនុស្សស្រី ៥ ប្រភេទ បញ្ជាក់បានថា នាងអាចក្លាយជាជាសេដ្ឋី និងធ្វើជំនួញជោគជ័យ នៅថ្ងៃមុខ។
១ ថ្ងាស
ទីមួយ ចាប់ផ្ដើមដោយមើល ថ្ងាស។ យោងតាមសៀវភៅសរីរវិទ្យា ថ្ងាសគឺដូចជាវិមានសួគ៌។ យើងអាចដឹងពីតំណពូជពីឪពុកម្តាយ។ ភាពវៃឆ្លាត ការគិត និងអាកប្បកិរិយា ដោយរូបរាងនៃថ្ងាសដែលត្រូវនឹងលក្ខណៈ ស្ត្រីមានសរីរវិទ្យា មានសម្រស់ស្រស់ស្អាត និងសម្បូរបែប ដែលគួរតែមានរាងមូល និងប៉ោងបន្តិច ។
មនុស្សម្នាក់ដែលមានថ្ងាសស្អាត ពួកគេមានទំនោរទៅជាមានភាពឆ្លាតវៃ ហើយមានការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតល្អ។ សមត្ថភាពទាំងនេះ គឺជាកត្តាសំខាន់ក្នុងការធ្វើឲ្យមនុស្សម្នាក់ ទទួលបានជោគជ័យក្នុងអាជីពរបស់ពួកគេទៅថ្ងៃខាងមុខ។
២ ត្រចៀកវែង និងធំ
យោងទៅតាមហោរចិន សរីរាង្គនេះ ត្រូវបានចាត់ទុកថា ទាក់ទងទៅនឹងធាតុទឹក។ វាក៏ជាចំណុចមួយដែលបង្ហាញពីអត្តចរិត នៃការតាំងចិត្ត អាយុយឺនយូរ និងសុខភាពល្អ គ្មានជំងឺរបស់បុគ្គលម្នាក់ៗ។ តាមជំនឿព្រះពុទ្ធសាសនាថា ត្រចៀកវែង និងធំ មានន័យថាជាសំណាងច្រើន។
ចំណែកឯសៀវភៅសរីរវិទ្យាវិញ ក៏បាននិយាយថា មនុស្សត្រចៀកវែង និងធំ មានន័យថា បុគ្គលនោះជាអ្នកប្រថុយប្រថាន ហ៊ានវិនិយោគ ព្រមទាំងទទួលយកហានិភ័យហិរញ្ញវត្ថុខ្ពស់។ ដូច្នេះ វាជាលក្ខណៈមួយទៀត ដែលមហាសេដ្ឋីនិងអ្នកជំនួញជោគជ័យ មានទំនោរដូចគ្នា។ ម្យ៉ាងវិញទៀត សម្រាប់អ្នកដែលមានត្រចៀកតូច នោះមិនមែនមានន័យថា ពួកគេនឹងបរាជ័យនោះទេ។ ប៉ុន្តែពួកគេមានទំនោរ ទម្លាប់ប្រុងប្រយ័ត្ន និងគិតច្រើន មុននឹងប្រថុយនឹងធ្វើអ្វីមួយ។
៣ ចិញ្ចើម
យោងទៅតាមសៀវភៅសិក្សា មនុស្សដែលមានរោមចិញ្ចើមក្រាស់ និងខ្មៅ ទំនងជាមានថាមពលខ្លាំង។ អាចបំពេញការងារដោយជោគជ័យ ទាំងកម្លាំងកាយ និងផ្លូវចិត្ត ពួកគេក៏អាចបង្ហាញពីអារម្មណ៍របស់ពួកគេបានយ៉ាងល្អផងដែរ។ ប៉ុន្តែត្រូវប្រយ័ត្ន ជួនកាល អាចបង្ហាញពីភាពឆេវឆាវ និងរឹងរូស។ សម្រាប់អ្នកដែលមានចិញ្ចើមស្តើង ជាញឹកញយជាមនុស្សដែលខ្មាសអៀន និងមានថាមពលមិនសូវខ្លាំងក្លា។
៤ ភ្នែកធំៗ
ប្រយោគដ៏ពេញនិយមមួយទៀតដែល មនុស្សគ្រប់គ្នាប្រាកដជាធ្លាប់លឺថា “ភ្នែកគឺជាបង្អួចនៃបេះដូង” ហើយជាការពិតណាស់ ពីសៀវភៅសិក្សាសរីរវិទ្យាក៏បានបញ្ចាក់ដែរ។ ជាឧទាហរណ៍ ភ្នែកមូលធំ ច្រើនតែជាមនុស្សមានចិត្តសប្បុរស យល់ចិត្ត ពូកែអាណិតគេឯង ទទួលបានសំណាងច្រើនពីមនុស្សជុំវិញ។
ទន្ទឹមនឹងនេះ ភ្នែកតូច មិនមានន័យថាអាក្រក់ទេ។ ផ្ទុយទៅវិញ មានន័យថា មនុស្សម្នាក់ប្រើខួរក្បាល ដើម្បីដឹកនាំជីវិតលើសពីចិត្តរបស់គេ។ ជ្រើសរើសហេតុផលលើអារម្មណ៍ រួមទាំងការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងផងដែរ។
៥ បបូរមាត់
ទីតាំងចុងក្រោយគឺ បបូរមាត់ ដែលត្រូវបានគេចាត់ទុកថា ជាចំណុចសំខាន់បំផុតមួយនៅក្នុងសរីរវិទ្យា។ តាមរយៈរូបរាងនៃបបូរមាត់ អាចប្រាប់អំពីភាពវៃឆ្លាតសុខភាព និងសូម្បីតែសេចក្ដីសប្បុរស។ គេជឿថា អ្នកដែលមានមាត់ធំ និងធំទូលាយ ជាញឹកញាប់មានចិត្តសប្បុរស ចូលចិត្តជួយសូម្បីតែមនុស្សចម្លែក ទោះជាយ៉ាងណាក៏ដោយ មនុស្សដែលមានបបូរមាត់តូច មិនមែនមានន័យថា គ្មានចិត្តល្អនោះទេ ប៉ុន្តែពួកគេមានទំនោរគិតពីរដងមុននឹងផ្ដល់។ ពួកគេនឹងផ្តល់ ឬផ្តល់ជំនួយ នៅពេលពួកគេឃើញថា បុគ្គលនោះសមនឹងទទួលបាន។
បបូរមាត់ខាងលើក្រាស់ មានន័យថា មនុស្សមានភាពច្នៃប្រឌិតខ្លាំង ផ្តល់អំណាច ហើយសម្រាប់ស្ត្រី មានន័យថាសមត្ថភាពក្នុងការចិញ្ចឹមកូន។ ខណៈពេលដែលបបូរមាត់តូចចង្អៀត រាក់ មានន័យថា មានបញ្ហាហិរញ្ញវត្ថុ និងភាពក្រីក្រ៕
គ្រូ ណុប
ចុចអាន៖ហុងស៊ុយទម្រង់មុខ ៣ ប្រភេទ វាសនាចារមកថា ជា មហាសេដ្ឋី ទៅថ្ងៃមុខ
ចុចអាន៖វត្ថុ ៤ យ៉ាង គេជឿថា ជាស្នេហ៍មុខ ឲ្យគេអាណិតស្រលាញ់ អ្នកនៅលីវយូរឆ្នាំ នឹងជួបគូព្រេង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៣ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
សន្តិសុខសង្គម៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ